អ្នកត្រូវបានគ្រូពេទ្យជំនាញធ្វើរោគវិនិច្ឆ័យដឹងថា អ្នកកំពុងតែស្តាប់លែងលឺ ឬហៅថាថ្លង់។ ដូច្នេះតើវាធ្ងន់ធ្ងរដូចម្តេចទៅ? កម្រិតនៃការស្តាប់លែងលឺរបស់អ្នកអាចមានលក្ខណៈចាប់ពីតិចតួច ទៅធ្ងន់ធ្ងរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីការពន្យល់ខ្លះៗនៃការស្តាប់លែងលឺ៖
តិចតួច
វាគឺជារឿងដែលកើតឡើងញឹកញាប់បំផុត និងជាកម្រិតមួយនៃការស្តាប់លែងលឺដែរ។ មានន័យថា អ្នកប្រហែលជាមានបញ្ហាក្នុងការស្តាប់លឺសម្លេងតិចជាង ៤០ដេស៊ីបែលដូចជា សម្លេងខ្សិប សម្លេងស្លឹកឈើ ឬសម្លេងនៃការដកដង្ហើមធម្មតា។ អ្នកប្រហែលជាពិបាកស្តាប់លឺអ្វីផ្សេងៗទៀតក្នុងមជ្ឈដ្ឋានដែលរញ៉េរញ៉ៃ ឬមានសម្លេងលឺខ្លាំង។
មធ្យម
លើសពីកម្រិតខាងលើ អ្នកប្រហែលជាមានការពិបាកស្តាប់លឺសម្លេងចាប់ពី ៤០ ទៅ៦០ដេស៊ីបែលដូចជា សម្លេងធម្មតារបស់ការិយាល័យដែលស្ងប់ស្ងាត់។ អ្នកប្រហែលជាមានបញ្ហាក្នុងការរក្សាបាននូវការសន្ទនាគ្នាដោយមិនប្រើរបស់ជំនួយស្តាប់។
ធ្ងន់ធ្ងរ
អ្នកប្រហែលជាមានការពិបាកស្តាប់សម្លេងចាប់ពី ៨០ដេស៊ីបែលឡើងទៅដូចជា សម្លេងម៉ាស៊ីនប៉ូមធូលី ឬម៉ាស៊ីនផ្លុំសក់ជាដើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Profound
អ្នកប្រហែលមិនអាចស្តាប់លឺឡើងចំពោះសម្លេងខ្ពស់ជាង ៨០ដេស៊ីបែល ដូចជា ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនកិនទឹកក្រឡុក ឬម៉ូតូជាដើម៕