ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សប្រុសដែលអ្នកគួរតែថែរក្សាឲ្យបានល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលគេចេះគោរពអ្នក នឹងផ្តល់តម្លៃដល់អ្នកខ្ពស់ អ្នកគួរតែកុំឲ្យគេរំលងផុតពីអ្នកឲ្យសោះ ព្រោះអ្នកកំពុងតែមានមនុស្សដែលអាចផ្តល់សុភមង្គលដល់អ្នកហើយ។
- នៅពេលដែលគេមានចំណុចវិជ្ជមានច្រើនជាងអវិជ្ជមាន ហើយតាមញ៉ែអ្នកដោយមានចិត្តស្មោះ អ្នកគួរតែពិចារណា ព្រោះមិនសូវមានបុរសបែបនេះនោះឡើយ។
- នៅពេលដែលគេតែងយកចិត្តទុកដាក់ និងបារម្ភពីអ្នកគ្រប់រឿង ដោយធ្វើជាប្រិយមិត្តស្តាប់របស់អ្នកពេលដែលអ្នកមិនសប្បាយចិត្ត។ បុរសបែបនេះ អ្នកគួរតែថែរក្សាទុក ទើបទទួលបានសុភមង្គលពិត។
- ពេលដែលគ្រួសារ និងមិត្តភក្តិអ្នកពេញចិត្តនឹងគេ មានន័យថាគេជាបុរសដែលល្អម្នាក់ដែលអ្នកគួរតែពិចារណាបាន។
- បុរសដែលមានចិត្តទូលាយ មានចំណង់ចំណូលចិត្តរបស់ខ្លួន មានទម្លាប់ហាត់ប្រាណ ហើយមិនព្រោះតែមិត្តភក្តិ ហើយទុកអ្នកចោល ជាបុរសដែលអ្នកអាចពិចារណាបាន ព្រោះក្នុងចិត្តគេមានអ្នកហើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)