ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សស្រីដែលមនុស្សប្រុសគួរតែរស់នៅជាមួយ ព្រោះអាចធ្វើឲ្យគេមានសុភមង្គលបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកជួបនឹងមនុស្សស្រីដែលយកចិត្តទុកដាក់ចំពោះអ្នកពិត ដោយប្រើចិត្តស្មោះ មិនប្រើតែមាត់ ដោយនិយាយរួចហើយបញ្ចេញជាសកម្មភាព នោះអ្នកគួរតែចេះថែរក្សានារីនេះ ទើបពាក់កណ្តាលជីវិតក្រោយរបស់អ្នកអាចរស់នៅប្រកបដោយសុភមង្គល។
- នារីដែលចេះថយមួយចំហៀង មិនប្រកាន់ខឹងច្រើន ដោយចេះអធ្យាស្រ័យ ក៏អ្នកគួរតែថែរក្សាឲ្យបានជាប់ដែរ ព្រោះបើអ្នកអាចរស់នៅជាមួយគេ អ្នកនឹងអាចទទួលបានអារម្មណ៍កក់ក្តៅ ហើយមិនមានទុក្ខកង្វល់ច្រើន ព្រោះគេជាមនុស្សស្រីដែលមានចិត្តទូលាយ ដោយងាយរស់នៅជាមួយគ្នាណាស់។
- មនុស្សស្រីដែលហ៊ានលះបង់ដើម្បីអ្នកគ្រប់យ៉ាង ក៏អ្នកគួរតែចាប់ឲ្យជាប់ដែរ ព្រោះនៅពេលដែលអ្នករស់នៅជាមួយគេ អ្នកនឹងអាចទទួលបានអារម្មណ៍សុភមង្គល ដោយមិនថាមានបញ្ហាអ្វីទេ អ្នកទាំងពីរនឹងអាចដោះស្រាយជាមួយគ្នាបានយ៉ាងល្អ។ ដូចនេះ បើអ្នកជួបនឹងនារីដែលមានចរិតទាំង៣នេះ អ្នកគួរតែថែរក្សាឲ្យជាប់ កុំឲ្យរបូតចេញពីដៃអ្នកឲ្យសោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)