ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកអាចប្រឈមមុខនឹងជំងឺក្រពះយ៉ាងងាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកតែងតែញ៉ាំអាហារដែលក្តៅដូចជា សាច់អាំង ស៊ុប ឬតែក្តៅ នឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកងាយកើតជំងឺខ្លាំងណាស់។
- នៅពេលដែលអ្នកតែងតែពិសារអាហារលឿនពេក នឹងធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អឡើយ ដោយធ្វើឲ្យក្រពះអ្នកងាយប្រឈមមុខនឹងការរលាកជាខ្លាំង។ ដូចនេះ អ្នកគួរតែទំពារឲ្យម៉ត់ ទើបមិនប៉ះពាល់ដល់ក្រពះ។
- នៅពេលដែលអ្នកពិសារអាហារដែលមានផ្ទុកសារធាតុសរសៃតិចពេក ក៏ធ្វើឲ្យក្រពះអ្នកកើតបញ្ហាដែរ ព្រោះអាហារអាចបន្សល់ទុកក្នុងក្រពះ និងពោះវៀនអ្នកយូរ ដោយធ្វើឲ្យក្រពះអ្នកអាចកើតបញ្ហាបាន។
- អារម្មណ៍មិនល្អ ឬមិននឹងនរអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកដូចគ្នា។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបអាចការពារក្រពះអ្នកឲ្យមានសុខភាពល្អបាន។
- អ្នកមិនគួរញ៉ាំស្រាច្រើនពេកឡើយ ព្រោះក្រោយពេលដែលអ្នកពិសារហួសកម្រិត នឹងធ្វើឲ្យក្រពះរករឿងអ្នកជាខ្លាំង។ ដូចនេះ បើអ្នកមិនចង់ប្រឈមមុខនឹងជំងឺក្រពះ អ្នកគួរតែចៀសពីទម្លាប់ទាំងឡាយខាងលើ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)