ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអាចបង្ហាញបានថាបុរសម្នាក់នេះស្រឡាញ់អ្នកខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បុរសដែលស្រឡាញ់អ្នកខ្លាំង នឹងមិនប្រកាន់នឹងអ្នកព្រោះតែរឿងលុយនោះទេ។ នៅពេលដែលគេអាចឲ្យអ្នកបាន គេនឹងឲ្យពេលដែលអ្នកហាលមាត់។ ពេលដែលគេមានសមត្ថភាព អ្នកនឹងអាចចាយបានគ្រប់ពេល។
- មិនថាអ្នកចង់ញ៉ាំអ្វីក្នុងពេលណាទេ ក៏គេរកមធ្យោបាយដើម្បីទិញឲ្យអ្នកដែរ។ នៅពេលដែលអ្នកថាឃ្លាន គេនឹងអាចនាំអ្នកទៅកន្លែងដែលអ្នកចូលចិត្ត ដើម្បីបរិភោគអាហារទាំងនោះ។
- នៅពេលដែលគេព្រមលះបង់ដើម្បីអ្នក ព្រមធ្វើគ្រប់យ៉ាងដើម្បីអ្នក ដោយមិនខ្លាចលំបាក នោះមានន័យថាអ្នកពិតជាសំខាន់ក្នុងចិត្តរបស់គេ។ ជាពិសេស គេនឹងខំប្រឹងដើម្បីអនាគតរបស់អ្នកទាំងពីរផងដែរ។
- បុរសដែលស្រឡាញ់អ្នកពិត មិនពឹងលើតែមាត់ទេ ដោយបញ្ចេញជាសកម្មភាពឲ្យអ្នកមើលឃើញថា អ្នកគឺស្ថិតក្នុងចិត្តរបស់គេហើយ។ ដូចនេះ ពេលដែលគេធ្វើអ្វីមួយ គេតែងគិតដល់អ្នកជានិច្ច។
- គេនឹងតែងការពារអ្នកជានិច្ចពេលដែលអ្នកជួបនឹងបញ្ហា ដោយមិនឲ្យអ្នកប្រឈមមុខតែម្នាក់ឯងនោះទេ។ គេនឹងជួយអ្នកគ្រប់បែបយ៉ាង ដើម្បីពុះពារបានគ្រប់ឧបសគ្គ។ ដូចនេះ បើបុរសម្នាក់មានចំណុចទាំងនេះ នោះអ្នកគួរតែថែរក្សាគេឲ្យបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)