មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺផ្សេងៗ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្នឬការពារឡើយ។ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីជំងឺមហារីកមួយចំនួនដែលអាចកើតលើស្ត្រីយ៉ាងងាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជំងឺមហារីកក្រពះឬបំពង់ក តែងកើតឡើយដោយសារការរំលាយអាហារមិនបានល្អ ឬការចូលចិត្តបរិភោគអាហាររឹងៗជាដើម។ ដូចនេះ អ្នកគួរតែចៀសពីការពិសសារអាហារដែលពិបាករំលាយអាហារ ទើបអាចការពារអ្នកពីមហារីកក្រពះ និងបំពង់ក។
- ជំងឺមហារីកសុដន់ក៏ឃើញញឹកញាប់ដែរ។ នៅពេលដែលផ្ទៃលើនៃសុដន់ឡើងក្រាស់ឬក្រហម អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះដើម្បីអាចរកឃើញ ហើយព្យាបាល និងការពារបានទាន់ពេលវេលា។
- ការធ្លាក់ឈាមមិនប្រក្រតីក៏អាចទាក់ទងនឹងស្បូនដែរ។ ដូចនេះគួរប្រយ័ត្នមហារីកស្បូន ហើយមហារីកស្បូននេះតែងកើតឡើងជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ជំងឺមហារីកស្បែកក៏អាចកើតលើស្ត្រីបានដែរ គឺនៅពេលដែលស្បែកឡើងកន្ទួលក្រហមដោយឥតមូលហេតុត្រូវតែប្រយ័ត្ន ហើយពិនិត្យឲ្យបានច្បាស់។
- ការក្តៅខ្លួនមិនប្រក្រតីក្រៅពីផ្តាសាយអ្នកគួរតែប្រយ័ត្ន ព្រោះវាអាចជាមហារីកឈាម។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យឲ្យបានច្បាស់ ដើម្បីសុខភាពរបស់អ្នក។ ដូចនេះស្ត្រីគ្រប់រូបគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបើមានអាការ:ទាំងនេះកើតឡើង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)