ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីការបំផ្លាញកូនយ៉ាងងាយពេលដែលអ្នកតែងធ្វើតាមចិត្តកូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូនអ្នកនឹងមិនចេះដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯងនោះទេ នៅពេលដែលអ្នកតែងតែជួយគេ ហើយធ្វើតាមចិត្តកូនជានិច្ច។
- ការរៀននឹងចុះខ្សោយដោយសារតែកូនអាងថាគេមិនបាត់ទៅរកលុយដោយខ្លួនឯងទេនៅថ្ងៃអនាគត ព្រោះមានឳពុកម្តាយផ្គត់ផ្គង់ហើយ។
- កូននឹងក្លាយជាក្មេងទំនើង មិនចេះស្តាប់ហេតុផល ហើយធ្វើអ្វីតាមតែចិត្តចង់ ឲ្យតែគេចង់បានអ្វី គេនឹងធ្វើ ដោយមិនគិតដល់នរណានោះឡើយ។
- ធ្វើឲ្យខូចសុខភាពកូនដោយឲ្យកូនបរិភោគផ្តេសផ្តាសមិនហាមឃាត់។ ជាហេតុដែលធ្វើឲ្យកូនងាយកើតជំងឺខ្លាំងណាស់។
- ភ្នែករបស់កូននឹងឆាប់ខូច ដោយបន្តោយឲ្យកូនលេងipadយូរពេក និងតាមតែចិត្តកូន។ ដូចនេះអ្នកគួរតែធ្វើជាឳពុកម្តាយដែលរាងតឹងរឹង ប៉ុន្តែកុំតឹងពេក ព្រោះវាក៏អាចធ្វើឲ្យកូនខូចបានដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)