ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញអ្នកថា សង្សារអ្នកកំពុងតែបំភ្លេចសង្សារចាស់របស់គេមិនទាន់បាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលសង្សារអ្នកតែងតែរំលឹករឿងសង្សារចាស់របស់គេប្រាប់អ្នក នោះមានន័យថា ក្នុងចិត្តគេមិនទាន់បំភ្លេចគេបានទេ ដោយនៅតែបារម្ភពីគេ ទើបនិយាយចេញនូវមុខអ្នករហូត។
2. នៅពេលដែលគេតែងតែឆែតមើលFacebook ឬឆែកមើលសារចាស់ទាំងឡាយដែលគេលេងជាមួយសង្សារចាស់ នោះអាចបញ្ជាក់បានថា គេនៅតែចងចាំសង្សារចាស់របស់គេ ដោយមិនទាន់បំភ្លេចបានឡើយ ទើបគេតែងតែចូលទៅមើលជានិច្ច។
3. នៅពេលដែលគេជួបសង្សារចាស់ដោយចៃដន្យ ហើយគេកើតមានអាការៈភ័យ នៅមិនសុខ បេះដូងលោតញាប់ នោះគេនៅមិនទាន់បំភ្លេចបានទេ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
4. នៅពេលដែលគេដឹងថា សង្សារចាស់របស់គេកំពុងតែមានសង្សារថ្មី គេនឹងនៅជាមួយអ្នកមិនសុខឡើយ ដោយតែងតែឆាប់ខឹង ហើយរករឿងដោយគ្មានមូលហេតុ។ នៅពេលដែលចរិតគេប្រែជាបែបនេះ អ្នកគួរតែសង្កេត ទើបអាចការពារមនោសញ្ចេតនារបស់អ្នកបាន។
5. នៅពេលដែលសង្សារចាស់គេហៅគេភ្លាម គេទៅដល់ភ្លាម ដោយទុកអ្នកចោល មិនខ្វាយខ្វល់ នោះមានន័យថាចិត្តគេគឺនៅមានម្នាក់ចាស់នោះ។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីដោះស្រាយបញ្ហាមួយនេះឲ្យបានល្អ។
6. នៅពេលដែលគេទុកវត្ថុអនុស្សាវរីយ៍ទាំងអស់ដែលសង្សារចាស់គេឲ្យ ដោយមិនបោះចោល នោះចិត្តគេនៅមិនទាន់បំភ្លេចម្នាក់ចាស់នោះបានឡើយ ទើបគេមិនដាច់ចិត្តបោះចោលរបស់ទាំងនោះ។
7. នៅពេលដែលគេចែកផ្លូវគ្នាមិនទាន់បានមួយខែ ហើយគេមកយកអ្នកធ្វើជាសង្សារ នោះអ្នកប្រហែលជាអ្នកកំដររបស់គេទេ ព្រោះការចែកផ្លូវគ្នាត្រូវការពេលវេលាដើម្បីផ្សះរបួស។
8. នៅពេលដែលគេលួចយករបស់ចាស់របស់សង្សារចាស់ឲ្យមកអង្គុយមើលដោយភ្លឹក មិនលឺនរណាហៅទាំងអស់ នោះមានន័យថា ចិត្តគេមិននៅលើអ្នកឡើយ ដោយនៅតែលើសង្សារចាស់របស់គេតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែចាត់វិធានាការ ដើម្បីដោះស្រាយរឿងនេះឲ្យបានល្អជាទីបំផុត៕