ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែអប់រំកូនប្រុស។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរប្រើចរិតរឹងដើម្បីអប់រំគេទេ ដោយគួរតែចេះស្តាប់គេខ្លះ មិនបង្ខំគេខ្លាំង ទើបមិនធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគេ ថែមទាំងអាចធ្វើឲ្យកូនអាចក្លាយជាក្មេងដែលចេះស្តាប់ហេតុផល ដោយអាចធ្វើឲ្យអនាគតគេអាចភ្លឺស្វាងបាន។
- អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយមិនគួរធ្វើជាគំរូអាក្រក់ឡើយ ព្រោះកូនរៀនពីអ្នកលឿនណាស់។ ដូចនេះ មិនថាក្នុងស្ថានភាពណាទេ អ្នកគួរតែរក្សាគំរូល្អនេះ ទើបអាចបង្រៀន និងអប់រំកូនឲ្យក្លាយជាក្មេងដែលមានចរិតល្អ។
- អ្នកមិនគួរជួយកូនគ្រប់រឿងនោះទេ ដោយយូរៗទើបអាចជួយគេម្តង ព្រោះបើអ្នកតែងតែជួយកូន នោះនឹងអាចធ្វើឲ្យគេខូចបាន ដោយតែងពឹងលើអ្នកជានិច្ច។ ជាហេតុដែលធ្វើឲ្យកូនមិនចេះធ្វើដោយខ្លួនឯងនោះទេ ព្រោះមានអ្នកជួយជានិច្ច។
- អ្នកដឹងថាពេលដែលបុរសមានលុយលើខ្លួនច្រើន នឹងធ្វើឲ្យខូចបាន។ ដូចនេះ អ្នកមិនគួរទម្លាប់ឲ្យកូនចាយលុយធំឡើយ ព្រោះអាចបំផ្លាញគេយ៉ាងងាយ ក្រោយពេលដែលគេធំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)