ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអាចទទួលបានពីការហាត់ប្រាណក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែហាត់ប្រាណ ទើបអាចធ្វើឲ្យអ្នកអាចរក្សាបានរាងដែលស្អាត។ បើអ្នកមិនហាត់ប្រាណ នោះពេលដែលអ្នកញ៉ាំកាន់តែច្រើន អ្នកនឹងកាន់តែធាត់ ដោយពិបាកវិលត្រឡប់មករូបរាងស្អាតណាស់ក្រោយពេលដែលសម្រាលកូនរួច។
- អ្នកគួរតែហាត់ប្រាណក្នុងពេលពរពោះ ទើបមិនបន្សល់ខ្លាញ់ច្រើនក្នុងរាងកាយ ដោយធ្វើឲ្យអ្នកអាចស្រកទម្ងន់បានលឿនក្រោយពេលដែលសម្រាលរួច។
- នៅពេលដែលអ្នកហាត់ប្រាណ នឹងធ្វើឲ្យអ្នកម្តយមានផ្ទៃពោះអាចគេងលក់យ៉ាងស្រួល ដោយមិនប្រឈមមុខនឹងអាការៈគេងមិនលក់នោះឡើយ។ ដូចនេះ អ្នកនឹងមានកម្លាំងក្នុងការពរពោះក្នុងរយៈពេល៩ខែនេះ។
- ស្បែកអ្នកនឹងប្រែជាស្អាត មិនមានលក្ខណៈស្រអាប់ឡើយពេលដែលអ្នកហាត់ប្រាណបានយ៉ាងទៀងទាត់។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យសុខភាពល្អ មានរាងស្អាត និងមានស្បែកដែលស្អាត អ្នកគួរតែហាត់ប្រាណ ដោយមិនគួរខ្ជិលឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)