ប្រសិនជាអ្នក មិនចង់ចាស់មុនអាយុ អ្នកគួរតែកែចោលទម្លាប់ទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរខំប្រឹងធ្វើការពេកទេ ព្រោះវាអាចធ្វើឲ្យអារម្មណ៍អ្នកស្មុគស្មាញ។ ដូចនេះ អ្នកគួរតែសម្រាកខ្លះ ហើយធ្វើការហាត់ប្រាណ ទើបអ្នកមិនងាយចាស់មុនអាយុ។
- អ្នកមិនគួរគិតច្រើនឡើយ ព្រោះនៅពេលដែលអ្នកពិបាកចិត្តច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់ស្បែកជាខ្លាំង។
- អ្នកមិនគួរខំប្រឹងប្រើផលិតផលផ្សេងៗដើម្បីស្រកទម្ងន់ឡើយ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែមិនស្អាត។
- ការផាត់មុខក្រាស់ៗ ក៏អាចធ្វើឲ្យខូចស្បែកមុខផងដែរ។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ ប្រសិនជាចង់រក្សាស្បែកមុខស្អាត។
- ការញ៉ាំតែក្រាស់ក៏អាចធ្វើស្បែកអ្នកឆាប់ចាស់ដែរ។ ដូចនេះ អ្នកគួរតែពិសារដោយបន្ថែមទឹកដោះគោ ឬស្ករជាដើម។
- នារីដែលជក់បារី នឹងធ្វើឲ្យឈាមដែលមានលើស្បែកមុខស្ទះ ដោយធ្វើឲ្យស្បែកចាស់ខ្លាំង។
- ការញ៉ាំស្រាច្រើន ក៏មិនល្អសម្រាប់ស្បែកមុខអ្នកដែរ។ ដូចនេះ បើអ្នកមិនចង់ឆាប់ចាស់ជាងអាយុ រឿងទាំងឡាយនេះ អ្នកមិនគួរធ្វើឡើយ ទើបអាចការពារសម្រស់របស់អ្នកបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)