វ័យជំទង់គឺជាវ័យដែលសំខាន់បំផុតសម្រាប់កូន ព្រោះវាជាវ័យដែលកំណត់អនាគតរបស់កូន បើអ្នកមិនអើពើរ ហើយមិនពិភាក្សាអប់រំកូនពីរឿងមួយចំនួនទេ អនាគតកូននឹងចប់។ដូចនេះតើអ្នកគួរតែពិភាក្សាពីរឿងអ្វីខ្លះជាមួយកូន? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកត្រូវតែប្រាប់កូនឱ្យកំណត់ទិសដៅឱ្យបានច្បាស់លាស់ ព្រោះមនុស្សអាចនឹងមិនមានក្តីស្រមៃដ៏ធំធេងបាន ប៉ុន្តែមិនត្រូវមិនមានទិសដៅច្បាស់លាស់ឡើយ ព្រោះវាជាផ្លូវដែលនាំកូនអ្នកដើរទៅរកភាពជោគជ័យ។
- ˝បើចង់មានឋានៈល្អក្នុងសង្គម ក្នុងសាលានិងក្នុងកន្លែងការងារ ត្រូវតែខំប្រឹងធ្វើឱ្យបានលេចធ្លោល ទើបគេអាចមើលឃើញ ហើយលើកតម្កើងកូន។˝
- ˝ត្រូវតែខិតខំរៀនសូត្រ ទើបអាចមានអនាគតដ៏ភ្លឺស្វាងមួយ មិនត្រូវដើរលេងច្រើនឡើយ ព្រោះវានាំឱ្យខ្លួនភ្លើតភ្លើន និងមិនចេះអក្សរជារៀងរហូត នោះកូននឹងគ្មានការងារធ្វើ ហើយក្លាយជាក្មេងបាតសង្គមជាមិនខានឡើយ។˝
- អ្នកត្រូវតែបង្រៀនកូនឱ្យចេះយកចិត្តទុកដាក់ និងចេះបារម្ហពីអ្នកដទៃ ទើបគេមកបារម្ហពីកូន ហើយនៅពេលដែលចេញទៅប្រលូកក្នុងសង្គម ត្រូវតែធ្វើជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈ ទើបគេស្រលាញ់ និងចូលចិត្ត។
- ˝កូនត្រូវតែចេះរាប់អានជាមួយមនុស្សដែលល្អធ្វើជាមិត្តភក្តិ មិនត្រូវរាប់អានជាមួយមនុស្សអាក្រក់ឡើយ ព្រោះគេនឹងនាំកូនដើរទៅរកផ្លូវវិនាសបាននៅថ្ងៃណាមួយ។˝
- ˝នៅពេលដែលកូនដួល កូនត្រូវរៀនចេះក្រោកឡើងដោយខ្លួនឯង ហើយត្រូវចេះរៀនសូត្រពីកំហុសនេះ ទើបកូនអាចក្លាយជាមនុស្សដែលអស្ចារ្យនាពេលអនាគត ហើយនឹងមិនមាននរណាមកមើលងាយកូនឡើយ៕˝ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)