កត្តាហានិភ័យធំបំផុត ចំពោះការថយចុះសីតុណ្ហភាពនៅក្នុងខ្លួន គឺប៉ះពាល់ដោយចៃដន្យទៅនឹងអាកាសធាតុត្រជាក់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ជាផលវិបាក ការមិនស្លៀកពាក់បានត្រឹមត្រូវ នៅក្នុងអាកាសធាតុត្រជាក់ និងការបាត់បង់កម្តៅក្នុងខ្លួន សុទ្ធតែអាចបណ្តាលឲ្យបាត់បង់យ៉ាងលឿននូវសីតុណ្ហភាពនៅក្នុងខ្លួន ដែលត្រូវបានបង្កឡើងដោយការនៅក្នុងទឹកត្រជាក់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ស្ថានភាពស្រដៀងគ្នានេះ អាចបណ្តាលឲ្យថយចុះសីតុណ្ហភាពនៅក្នុងខ្លួន។ មនុស្សវ័យចំណាស់ និងកុមារតូចៗ គឺមានហានិភ័យខ្ពស់នៃការថយចុះសីតុណ្ហភាពក្នុងខ្លួនផងដែរ ដោយសារតែខ្លួនរបស់ពួកគេ មិនអាចរក្សាបាននូវសីតុណ្ហភាពឲ្យមានប្រសិទ្ធភាពដូចមនុស្សពេញវ័យបាន។
បន្ថែមពីលើនេះ អ្នកដែលមានបញ្ហាផ្លូវចិត្ត ឬអ្នកដែលត្រូវបានប៉ះពាល់ដោយការផឹកស្រា ឬប្រើប្រាស់ថ្នាំញៀន ក៏អាចវិវត្តទៅជាការថយចុះសីតុណ្ហភាពនៅក្នុងខ្លួនផងដែរ។
ថ្នាំ និងបញ្ហាសុខភាព អាចបន្ថយសមត្ថភាពនៃខ្លួនប្រាណ ដើម្បីរក្សាសីតុណ្ហភាពខាងក្នុង។ ឧទាហរណ៍ដូចជា ៖
– ជំងឺទឹកនោមផ្អែម
– ជំងឺដាច់សរសៃឈាមខួរក្បាល
– អ្នកជំងឺគ្រោះថ្នាក់ឆ្អឹងខ្នង
– អ្នកជំងឺរលាក
– អ្នកជំងឺថយចុះអ័រម៉ូនទីរ៉ូអ៊ីត
– ជំងឺផាកឃីនសាន់
– អ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង ឬអ្នកមានបញ្ហាកង្វះអាហារូបត្ថម្ភ៕