នៅពេលអ្នកមានជំងឺទឹកនោមផ្អែម គោលបំណងដំបូងមួយគឺគ្រប់គ្រងវាឲ្យបាន។ ដើម្បីគ្រប់គ្រងវាបាន គឺមានវិធីច្រើនណាស់ដែលអាចធ្វើបាន ប៉ុន្តែក្នុងនោះ មានវិធីមួយដែលគ្រូពេទ្យភាគច្រើនតែងតែណែនាំឲ្យធ្វើគឺការហាត់ប្រាណ។
ការហាត់ប្រាណជាទៀងទាត់នឹងជួយឲ្យអ្នកមានអារម្មណ៍ល្អ។ វាក៏ជួយពង្រឹងដល់ភាពស៊ាំឡើងវិញរបស់អាំងស៊ុយលីន ដែលនឹងធ្វើការកាន់តែល្អក្នុងរាងកាយបាន។ ដោយសារតែអ៊ីចឹងហើយ កម្រិតជាតិស្ករក្នុងឈាមអាចនឹងត្រឡប់មកហ្នឹងនរវិញបាន។ ការហាត់ប្រាណក៏ជួយបំបាត់ស្រ្តេសដែរ។
បើសិនជាអ្នកមិនមានភាពសកម្មឥឡូវទេ ចូរចាប់ផ្តើមវាយឺតៗទៅ។ បន្ទាប់មកចាប់ផ្តើមបង្កើតកម្រិតនៃការហាត់ប្រាណពេញលេញបានហើយ។ យកល្អគួរតែហាត់ប្រាណឲ្យបាន ៤ ទៅ៧ដងជារៀងរាល់សប្តាហ៍។ ចូរព្យាយាមហាត់យ៉ាងហោចណាស់ ៣០នាទីក្នុងមួយដង។ ហើយអ្នកក៏មិនបាច់ហាត់ខ្លាំងក្លាពេកដែរ។ គ្រាន់តែការឡើងកាំជណ្តើរជំនួសជណ្តើរយន្ត ឬធ្វើការចតឡាននៅឆ្ងាយពីកន្លែងធ្វើការដើម្បីដើរមកធ្វើការក៏បានដែរ។ ទាំងនេះសុទ្ធសឹងតែជាការហាត់ប្រាណដែលអ្នកអាចធ្វើជាប្រចាំថ្ងៃបាន។
ចូរបង្កើតនូវគោលដៅជាក់លាក់មួយ និងបង្កើតជាគម្រោងត្រឹមត្រូវផង។ តើការហាត់ប្រាណអ្វីដែលអញនកនឹងធញវើ ហើយធ្វើនៅពេលណា? ឧទាហរណ៍ អ្នកប្រហែលជារៀបគម្រោងដើរ ៣០នាទីរាល់ថ្ងៃក្រោយពីបាយថ្ងៃត្រង់រួច។
ចូរផ្លាស់ប្តូរសកម្មភាពរបស់អ្នកឲ្យបានញឹកញាប់ដូច្នេះអ្នកនឹងមិនធុញទ្រាន់នោះឡើយ។ អ្នកអាចធ្វើសកម្មភាពអ៊ែរ៉ូប៊ិកដូចជាការដើរ ឬរត់យឺតៗ។ ហើយការហាត់ប្រាណបែបបន្សាំខ្លួនដូចជា ការលើកទម្ងន់អាចជាជម្រើសផ្សេងវិញទេ។ មិនខ្វល់ថាអ្នកធ្វើអ្វីឡើយ ចូរកុំភ្លេចពុតពែនខ្លួនទាំងមុន និងក្រោយពីហាត់ប្រាណម្តងៗផង។
យកល្អគួរទែយល់ថា ការហាត់ប្រាណអាចបញ្ចុះជាតិស្ករក្នុងឈាម។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីថាតើងអ្នកត្រូវការផ្លាស់ប្តូរថ្នាំ ឬកម្រិតប្រើអាំងស៊ុយលីនឬអត់ដើម្បីរក្សាកុំឲ្យជាតិស្ករឡើងខ្ពស់ពេក៕