ការហែលទឹកគឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីរស់នៅមានភាពសកម្ម ហើយក៏ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិបានយ៉ាងសប្បាយរីករាយផងដែរ។ ប៉ុន្តែបើសិនជាអ្នក ឬសមាជិកគ្រួសារអ្នកមានសត្វល្អិតក្នុងពោះវៀន យកល្អគួរតែចៀសវាងការហែលទឹកក្នុងអាង។ ខណៈពេលដែលជាតិក្លរ អាចជួយថែរក្សាទឹកឲ្យមានសុវត្ថិភាពពីមេរោគផ្សេងៗបាន តែមេរោគបង្កការរាករូសមួយចំនួនអាចរស់នៅក្នុងទឹកនេះបានរហូតដល់ ៧ថ្ងៃឯណោះ។
ដូច្នេះដើម្បីមានសុវត្ថិភាពក្នុងការហែលទឹកអាង គួរតែធ្វើដូចខាងក្រោមនេះ៖
- កុំលេបទឹកអាង
- ចូរយកកូនទៅងូតទឹកជម្រះចេញជារៀងរាល់ម៉ោង
- ផ្លាស់ប្តូរខោទឹកនោមក្នុងបន្ទប់ទឹក
- ងូតទឹកសិនមុនពេលអ្នកចុះក្នុងអាងទឹក៕