យោងទៅតាមសារព័ត៌មាន BBC News បានឲ្យដឹងថា ជំងឺមហារីកសុន់៖ ការធ្វើតេស្តរកជំងឺនេះនឹងជួយតម្រូវការនៃការប្រើថ្នាំមហារីកកាន់តែតិចតួចវិញ។ ដំណឹងណេះបានមកពីការសិក្សាមួយដែលប្រើប្រាស់ក្នុង NHS សម្រាប់ស្រ្តីដែលមានជំងឺមហារីកសុដន់ដំណាក់កាលដំបូងមួយប្រភេទ ដើម្បីស្វែងរកថា តើពួកគេមានឱកាសកើតជំងឺមហារីកសុដន់ឡើងវិញឬអត់ក្រោយពីព្យាបាលរួច។
ការធ្វើតេស្តហ្សែន Oncotype Dx ផ្តល់នូវពិន្ទុរវាង ០ និង ១០០។ ស្រ្តីដែលមានពិន្ទុរវាង ០ និង ១០ នឹងមិនត្រូវការព្យាបាលដោយថ្នាំមហារីកទេ ហើយស្រ្តីដែលមានពិន្ទុចាប់ពី ២៦ឡើងគឺត្រូវការវិញ។ ស្រ្តីដែលស្ថិតក្នុងពិន្ទុរមធ្យមពី ១១ ទៅ ២៥ ជាទូទៅត្រូវការប្រើថ្នាំមហារីក ប៉ុន្តែការសិក្សាថ្មីនេះបានរកឃើញនូវអត្រាមានជីវិតស្រដៀងគ្នារវាងអ្នកដែលប្រើថ្នាំមហារីក និងព្យាបាលដោយអ័រម៉ូន និងអ្នកដែលប្រើថ្នាំអ័រម៉ូនតែមួយមុខ។
នេះគឺជាករណីពិសេសសម្រាប់ស្រ្តីអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។ សម្រាប់ស្រ្តីអាយុក្រោម ៥០ឆ្នាំ ដែលស្ថិតនៅក្នុងពិន្ទុខ្ពស់ៗនៅតែត្រូវការប្រើថ្នាំមហារីកដដែលអ៊ីចឹង។ ថ្វីបើការសិក្សានេះមិនបានប្រើទៅលើប្រភេទពិសេសនៃមហារីកសុដន់ក៏ដោយ ក៏វាគឺជាលទ្ធផលសន្យាមួយដែលអាចជួយណែនាំដល់ការព្យាបាលសម្រាប់ស្រ្តីមួយចំនួនដែលមានជំងឺនេះដែរ៕