ការព្យាបាលរោគគ្រុនក្តៅ គឺអាស្រ័យលើកម្រិតនៃការមិនស្រួល។
ប្រសិនបើកូនរបស់អ្នកមិនស្រួល ឬមិនសំរាក យុទ្ធសាស្ត្រថែទាំនៅផ្ទះទាំងនេះអាចជួយអ្នកបាន ៖
• លើកទឹកចិត្តឲ្យកូនអ្នកផឹកទឹកឲ្យបានច្រើន
• ស្លៀកពាក់ឲ្យកូនរបស់អ្នកស្រាលៗ
• ឲ្យកូនសម្រាកឲ្យបានច្រើន
• ប្រើភួយស្រាល ប្រសិនបើកូនរបស់អ្នកមានអារម្មណ៍ញាក់។
ថ្នាំបំបាត់ការឈឺចាប់ក៏អាចជួយ ប៉ុន្តែសូមកត់សំគាល់នូវការប្រុងប្រយ័ត្នទាំងនេះ ៖
• កុំឲ្យថ្នាំអាស្ពីរីនដល់ក្មេងដែលមានអាយុក្រោម ១៨ ឆ្នាំ
• មិនត្រូវឲ្យទារកតូចនូវថ្នាំបំបាត់ការឈឺចាប់ប្រភេទណាមួយទេ លុះត្រាតែអ្នកបានទាក់ទងគ្រូពេទ្យ ឬកូនរបស់អ្នកត្រូវបានគេវាយតម្លៃ
• កុមារអាយុក្រោម ៦ ខែអាចត្រូវបានគេឲ្យថ្នាំ acetaminophen ដូចដែលបានណែនាំលើផ្លាក
• កុមារដែលមានអាយុ ៦ ខែឡើងទៅអាចត្រូវបានគេអោយថ្នាំ acetaminophen ឬ ibuprofen។ អនុវត្តតាមការណែនាំនៅលើស្លាក
• មិនត្រូវឲ្យ ibuprofen ដល់កុមារអាយុក្រោម ៦ ខែ
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំអ្នកនូវពួកថ្នាំដ៏ល្អបំផុត ដើម្បីជួយទប់ស្កាត់ និងព្យាបាលជំងឺគ្រុនក្តៅនេះ នោះគឺ Rhinex។
Rhinex ជាប្រភេទថ្នាំបំបាត់អាការៈផ្តាសាយ និងគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងមិនធ្វើឲ្យងងុយគេងទៀតផង។ Rhinix មានលក់តាមបណ្តាឱសថស្ថានស្របច្បាប់នានានៅក្នុងប្រទេសកម្ពុជា៕