ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យសម្តីដែលអាចធ្វើឲ្យសង្សារអ្នកមួលម៉ៅ និងផ្ទុះកំហឹងបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកនិយាយថា គេគិតបែបនេះហើយ អ្នកក៏មិនដឹងធ្វើមេចដែរ។ ពាក្យមួយនេះ អាចធ្វើឲ្យគេខឹងបាន ព្រោះបង្ហាញថាអ្នកមិនបានទុកគេជាសំខាន់ ដោយមិនខ្វាយខ្វល់នឹងអារម្មណ៍របស់គេ ទើបនិយាយបែបនេះចេញមក។
- នៅពេលដែលអ្នកនិយាយថាទុកថាអ្នកជាអ្នកខុសចុះ បាននៅ។ ពាក្យមួយនេះ ក៏ធ្វើឲ្យគេមិនស្រួលក្នុងចិត្តដែរ ព្រោះអ្នកទទួលស្គាល់កំហុសដោយមិនចង់ទទួលស្គាល់ ដោយនិយាយបានតែរួចពីមាត់តែប៉ុណ្ណោះ។
- ពេលដែលអ្នកនិយាយថា អ្នកជាមនុស្សបែបនេះ មិនអាចកែប្រែអ្វីបាន។ ពាក្យមួយនេះ អាចធ្វើឲ្យនារីអន់ចិត្តបាន ព្រោះអ្នកមិនបានទុកគេសំខាន់ក្នុងចិត្ត ទើបមិនអាចកែប្រែដើម្បីគេ។ ដូចនេះ គេនឹងអាចចេញពីអ្នកបាន។
- នៅពេលដែលអ្នកនិយាយថា ចង់ធ្វើអ្វីក៏ធ្វើទៅ។ ពាក្យមួយនេះ ក៏អាចធ្វើឲ្យនារីមិនពេញចិត្តដែរ ព្រោះបង្ហាញនូវភាពមិនខ្វាយខ្វល់ មិនគិតពីនារីម្នាក់នេះសោះ។ ដូចនេះ អ្នកមិនគួរប្រើពាក្យទាំងអស់នេះ ដើម្បីនិយាយជាមួយគេឡើយ ទើបមិនបំផ្លាញចិត្តរបស់គេទាំងស្រុងបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)