ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយសម្រួលដល់ការរួមភេទរវាងអ្នកទាំងពីរ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលប្រពន្ធមិនមានអារម្មណ៍ក្នុងការរួមភេទ អ្នកគួរតែជួយភរិយាបន្ធូលអារម្មណ៍របស់គេ ទើបគេអាចមានអារម្មណ៍ក្នុងការរួមភេទ ដោយមិនកើតមានជម្លោះជាមួយអ្នកព្រោះតែរឿងមួយនេះ។
- នៅពេលដែលនារីជក់បារីច្រើន ឬញ៉ាំស្រាច្រើន ក៏អាចធ្វើឲ្យគេមិនមានអារម្មណ៍រួមភេទដែរ។ ដូចនេះ ក្នុងនាមជាស្វាមីគួរតែជួយប្រពន្ធកែទម្លាប់មួយនេះចោល ទើបអាចធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍រួមភេទឡើងវិញ។
- នៅពេលដែលប្រពន្ធមិនសូវចង់រួមភេទ ដោយបដិសេធជានិច្ច អ្នកមិនគួរឈ្លោះគ្នាឡើយ ដោយអ្នកគួរតែនាំប្រពន្ធទៅពិនិត្យឲ្យបានច្បាស់ ទើបអាចដឹងពីមូលហេតុដែលមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកទាំងពីរ។
- ក្នុងនាមជាប្តី គួរតែដឹងពីវិធីក្នុងការរួមភេទ ទើបអាចធ្វើឲ្យប្រពន្ធមានអារម្មណ៍ឡើងវិញ មិនបដិសេធជាមួយអ្នករហូត។ នៅពេលដែលអ្នកដឹងពីក្បាច់ នោះប្រពន្ធអ្នកនឹងព្រមជាមួយអ្នកហើយ។
- អ្នកគួរតែបង្កើនមនោសញ្ចេតនាអ្នកទាំងពីរ ព្រោះមានតែមនោសញ្ចេតនាកើនឡើងទេ ទើបអាចធ្វើឲ្យអ្នកទាំងពីរមិនកើតមានជម្លោះរឿងរួមភេទនេះ។
- អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ហើយដើរលេងឲ្យបានច្រើន ទើបអាចធ្វើឲ្យអ្នកទាំងពីរពេញចិត្តក្នុងការរួមភេទជាមួយគ្នា ព្រោះអាចបង្កើនផ្លូវភេទអ្នកបានយ៉ាងល្អ។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីទាំងនេះ ដើម្បីកាត់បន្ថយជម្លោះខាងផ្លូវភេទ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)