ថ្មីៗនេះ មានករណីនៃការស្លាប់ដោយសារជំងឺឆ្កែឆ្កួតដែលនាំអោយ មានការភ័យខ្លាច ហើយមនុស្សជាច្រើនបានមកចាក់ថ្មាំបង្ការ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្វីទៅជាជំងឺឆ្កែឆ្កួតហើយវាឆ្លងរបៀបណា?
ជំងឺឆ្កែឆ្កួតគឺជាជំងឺដែលបង្កឡើងដោយវីរុសមួយ។ ជំងឺនេះឆ្លង មកកាន់មនុស្សភាគច្រើន បំផុតដោយសារឆ្កែដែលមានជំងឺខាំ។ ប៉ុន្តែជូនកាលវាអាចឆ្លងផងដែរ ដោយសារឆ្មារ ដែលមានជំងឺខាំ។
រោគសញ្ញានៃជំងឺឹឆ្កែឆ្កួតលេចឡើងពេលណានិងមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺឆ្កែឆ្កួតលេចឡើង រយ: ពេលពីរឬបីខែ បន្ទាប់ពីអ្នកជំងឺ ត្រូវបានឆ្កែដែល មានជំងឺខាំ។ ប៉ុន្តែពេលខ្លះរោគសញ្ញាអាចលេចឡើងមួយសប្តាហ៍ទៅមួយឆ្នាំទៅតាម ករណីជាក់ស្តែង។ រោគសញ្ញាទាំងនោះរួមមាន គ្រុនក្តៅ ការឈឺក្បាល ការក្អួតចង្អោរ ការថប់បារម្ភ ប្រកាច់ ហៀរទឹកមាត់ រវើរវាយ ដេកមិនលក់ ជាដើម។
បើអ្នកបារម្ភខ្លាចកើតមានជំងឺឆ្កែឆ្កួត តើអ្នកគួរធ្វើដូចម្តេច?
បើសិនជាអ្នកចិញ្ចឹមឆ្កែរឬឆ្មានោះ អ្នកគប្បីយកវាទៅចាក់ថ្នាំបង្ការជំងឺ។ ចំណែករូបអ្នកវិញ អ្នកអាចចាក់ថ្នាំបង្ការផងដែរ បើសិនជាអ្នកមានការបារម្ភអំពីបញ្ហានេះ។
បើសិនជាអ្នកត្រូវឆ្កែខាំ អ្នកត្រូវធ្វើដូចម្តេច?
ក្រោយពីឆ្កែខាំ អ្នកត្រូវដឹងថាតើឆ្កែនោះមានជំងឺដែរឬអត់។ បើសិនជាវាមានជំងឺនោះ អ្នកត្រូវ ប្រញាប់ធ្វើការព្យាបាល។ បើសិនជាឆ្កែនោះមិនមានជំងឺទេ អ្នកមិនបាច់ព្យាបាលទេ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)