នៅពេលស្បែកមុតដោយសារតែកំទិចឈើ ក្រចក ឬដែក អ្នកប្រហែលដឹងថា តើវាមានការរំខាន និងឈឺចាប់ប៉ុណ្ណាហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីរបៀបខ្លះៗក្នុងការដកកំទិចកំទីដែលជាប់ស្បែកបែបនេះចេញប្រកបដោយសុវត្ថិភាព៖
- ចូរធ្វើការសម្លាប់មេរោគលើម្ជុរមួយតាមរយៈការយកវាជ្រលួកនឹងទឹកអាលកុល ឬប្រើភ្លើងដុតចុងរបស់វា
- ចូរលាងសម្អាតដៃជាមួយសាប៊ូ
- ចូរប្រើប្រាស់ម្ជុរនោះដើម្បីជួសស្បែកដែលជាប់កំទិចកំទីនៅស្បែកនោះថ្នមៗ
- បន្ទាប់មកចូរប្រើចុងម្ជុរដើម្បីឆ្កឺសកំទិចដែលជាប់នៅស្បែកនោះចេញមកខាងក្រៅ
- អ្នកប្រហែលជាត្រូវការប្រើឧបករណ៍ចាប់ (ចន្ទៀសចាប់) ដើម្បីចាប់កំទិចជាប់ក្រោមស្បែកនោះចេញមកខាងក្រៅបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)