ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យសម្តីដែលអាចបង្ហាញបុរសបានថា នារីម្នាក់នេះ គឺមានចិត្តលើអ្នកដែរ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលគេនិយាយថា លើកក្រោយគេ និងអ្នកនៅមានឱកាសនិយាយគ្នាទៀត មានន័យថាគេនៅតែផ្តល់ឱកាសដល់អ្នកក្នុងការតាមស្រឡាញ់គេ។ ដូចនេះ អ្នកគួរតែចាប់ឱកាសឲ្យជាប់ ទើបអាចទទួលបាននារីដែលអ្នកស្រឡាញ់។
- នៅពេលដែលមនុស្សស្រីនិយាយថា ជឿជាក់គេចុះ អ្នកនិងគេ អាចនឹងមានពេលជួបគ្នាលើកក្រោយ។ ពាក្យមួយនេះ បង្ហាញប្រាប់អ្នកថា គេនៅតែចង់ជួបអ្នក ដោយចង់ឲ្យអ្នកណាត់ជួបគេទៀត។ ដូចនេះ នារីម្នាក់នេះ គឺមានអារម្មណ៍លើអ្នកដូចគ្នាផងដែរ។
- នៅពេលដែលគេនិយាយថា គេនៅជាមួយអ្នកគឺមានភាពចុះសម្រុងខ្លាំង។ ពាក្យមួយនេះ ប្រាប់អ្នកថា គេកំពុងតែបង្ហាញថាចិត្តគេ និងអ្នកគឺមានចំណង់ចំណូលចិត្តស្រដៀងគ្នា ដោយអាចបន្តជជែកគ្នាបាន។
- នៅពេលដែលគេនិយាយថា ស្តាប់ពាក្យសម្តីរបស់អ្នកធ្វើឲ្យគេមានកម្លាំង និងស្មារតី។ ពាក្យមួយនេះ ក៏បង្កប់នូវអត្ថន័យមួយថា គេពិតជាមានអារម្មណ៍លើអ្នកហើយ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបអ្នកអាចញ៉ែគេបានសម្រេចឲ្យក្លាយជាសង្សាររបស់អ្នកបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)