ប្រសិនជាអ្នកចង់រក្សាសម្រស់អ្នកឲ្យគង់វង្ស មិនងាយចាស់ អ្នកអាចអនុវត្តតាមរូបមន្តខាងក្រោមនេះបាន។ ក្រោយពេលដែលអ្នកធ្វើតាម អ្នកនឹងអាចរក្សាសម្ជស្សអ្នកឲ្យក្មេងជាងវ័យ មិនងាយជ្រួញឡើយ។ តើមានវិធីធ្វើបែបណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅរៀងរាល់ពេលព្រឹក អ្នកអាចញ៉ាំទឹកឃ្មុំចំនួនមួយកែវបាន ព្រោះវាអាចជួយប៉ូវជាតិទឹកក្នុងខ្លួនអ្នក ថែមទាំងធ្វើឲ្យអ្នកងាយស្រួលបត់ជើងទៀតផង។ ដូចនេះ នៅពេលដែលអ្នកបត់ជើងទៀងទាត់ ស្បែកអ្នកនឹងមិនស្ងួតឡើយ។ ម្យ៉ាងទៀត អ្នកក៏អាចយកទឹកឃ្មុំមកលុបមុខដែរ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកតឹង។ ជាពិសេស វានឹងការពារមិនឲ្យកើតមានស្នាមអ៊ុចខ្មៅឡើយ។ វានឹងធ្វើឲ្យស្បែកអ្នកមានសំណើម ស រលោង និងម៉ត់។ ចំណុចសំខាន់បំផុត វានឹងជួយការពារមិនឲ្យកើតមានស្នាមជ្រួញឆាប់ទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)