ថ្ងៃទី01 ខែ មីនា ឆ្នាំ2019 ៖ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួប៣ឆ្នាំរបស់ក្រមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្រុមហ៊ុនសូមផ្តល់ឱកាសពិសេសដល់អតិថិជនក្នុងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជាម៉ូតូ ZOOMER X 2019 SUMSUNG Tab S4 ទូរទស្សន៍ LG Smart TV49 ទូរស័ព្ទ OPPO F9 ខ្សែដៃម៉ាក PANDORA នាឡិកាម៉ាក BERING កាសស្តាប់ត្រចៀក Apple AirPods កង្ហា ឆ្នាំងដាំបាយ ម៉ាស៊ីនទឹកក្រឡុក កំសៀវដាំទឹកអគ្គិសនី និងរង្វាន់ជាច្រើនទៀត។ កម្មវិធីពិសេសនេះគឺផ្តល់ជូនសម្រាប់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិត និងបណ្ណសន្យារ៉ាប់រងត្រូវបានចេញជូនចាប់ពីថ្ងៃទី 01 មីនា រហូតដល់ថ្ងៃទី 31 ឧសភា ឆ្នាំ 2019។
ប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ!
សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://sovannaphumlife.com/3rd_anniversary_promotion ឬទំព័រFacebook ផ្លូវការ Sovannaphum Life ឬ ទូរស័ព្ទ 1800 2122(ឥតគិតថ្លៃ)
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅឆ្នាំ ២០១៦ ។