ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែស្វែងយល់ ដើម្បីអាចរៀបការត្រូវមនុស្ស។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មានរឿងអ្វី អ្នកគួរតែនិយាយចេញមក មិនគួរលាក់ទុក ហើយទុកឲ្យបុរសទាយនោះទេ ព្រោះគ្មាននរណាទាយដឹងចិត្តអ្នកឡើយ មានតែការនិយាយត្រង់ៗចេញមក ទើបអាចចៀសវាងនូវបញ្ហាមួយចំនួនបាន។
- អ្នកមិនគួរព្រោះតែស្នេហា ហើយបោះបង់ចោលកិត្តយស ឬប្រមាថមាតាបិតាអ្នកឡើយ ហើយក៏មិនគួរបោះបង់ចោលការងារអ្នកដែរ ព្រោះបុរសដែលស្រឡាញ់អ្នកពិត នឹងមិនឲ្យអ្នកលះបង់អ្វីទាំងអស់។
- មុនពេលរៀបការ អ្នកគួរតែជួបគ្រួសារខាងប្រុស ដើម្បីអាចដឹងថាអ្នកអាចរស់នៅជាមួយពួកគេបានឬទេ ទើបមិនកើតជម្លោះ ឬរឿងមិនពេញចិត្តក្រោយពេលដែលរៀបការរួច។
- ក្នុងនាមជានារី គួរតែរក្សាសម្រស់ និងលុយកាក់របស់ខ្លួនឲ្យបានល្អ មិនគួរព្រោះតែមានប្តី ហើយបោះបង់រឿងពីរនេះចោលទេ ព្រោះអាចធ្វើឲ្យអ្នកបាត់បង់ទាំងស្វាមីអ្នកផងដែរពេលដែលអ្នកមិនប្រយ័ត្ន។
- អ្នកមិនគួររៀបការជាមួយនឹងបុរសដែលប្រើអំពើហឹង្សាឡើយ ព្រោះអ្នកនឹងមិនអាចទទួលបានសុភមង្គលឡើយ។ ជាពិសេស អ្នកនឹងត្រូវបានគេវាយរាល់ថ្ងៃពេលដែលគេមិនសប្បាយចិត្តម្តងៗ។
- អ្នកគួរតែរៀបការជាមួយនឹងបុរសដែលមានចរិតស្រដៀងអ្នក ទើបអ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានយូរអង្វែង ព្រោះអ្នកអាចមានគំនិតដូចគ្នា។ ដូចនេះ អ្នកគួរតែស្វែងយល់ពីរឿងទាំងនេះឲ្យបានច្បាស់ ទើបអាចទទួលបានសុភមង្គលពិត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)