មានអ្នកខ្លះក្រោយពេលសម្រាលកូនរួចមិនអាចស្រកទម្ងន់បានឡើយ ហើយគេតែងតែឡើងទម្ងន់ទៀតផង ដូចនេះគួរតែធ្វើដូចម្តេចទើបអាចសម្រកទម្ងន់បាននោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកត្រូវតែកំណត់គោលដៅឱ្យបានច្បាស់លាស់ថាតើអ្នកចង់ស្រកប៉ុន្មានគីឡូ។ បន្ទាប់មកត្រូវមានចិត្តមុះមុត អំណត់ ព្យាយាមដោយមិនងាយបោះបង់ចោលទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវតែជឿជាក់លើខ្លួនឯងថានឹងអាចធ្វើបាន ហើយត្រូវតែងតែប្រាប់ខ្លួនឯងថាអ្នកប្រាកដជាអាចស្រកបាន។
- អ្នកត្រូវតែទិញម៉ាស៊ីនថ្លឹងទម្ងន់មួយមកទុកនៅផ្ទះ ហើយថ្លឹងរៀងរាល់សប្តាហ៍ ដោយមួយសប្តាហ៍ថ្លឹងម្តង។ នៅពេលដែលថ្លឹងត្រូវតែថ្លឹងនៅពេលព្រឹកក្រោយពេលក្រោកពីគេង បត់ជើងរួច ហើយត្រូវតែកត់ចូលសៀវភៅ ដើម្បីឲ្យដឹងថាអ្នកស្រកបានប៉ុន្មាន។
- អ្នកត្រូវតែគេងឲ្យគ្រប់ទើបអាចស្រកបាន ទោះបីជាអ្នកអាចគ្រប់គ្រងរបបអាហារអ្នក និងមានការហាត់ប្រាណយ៉ាងណាក៏ដោយក៏អ្នកត្រូវតែគេងឱ្យគ្រប់ដែរ។ បើពុំដូច្នោះទេ អ្នកនៅតែមិនអាចស្រកបានដូចគ្នា។
- អ្នកត្រូវតែញ៉ាំទឹកឲ្យបានច្រើន ហើយអ្នកត្រូវតែមានទម្លាប់ញ៉ាំទឹកមុនពេលបាយ និងហាត់ប្រាណ មួយថ្ងៃអ្នកត្រូវតែញ៉ាំទឹកឱ្យបាន១៥០០សេសេ ហើយមិនត្រូវញ៉ាំភេសជ្ជៈដែលផ្អែមច្រើនទេ។
- អ្នកត្រូវតែកែទម្លាប់នៃការបរិភោគអាហាររបស់អ្នក ដោយមិនត្រូវរើសអាហារទេ ត្រូវតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម មានវីតាមីន ជាពិសេសគឺបន្លែ និងផ្លែឈើ ព្រោះវាល្អចំពោះសុខភាពអ្នក ហើយអាចឱ្យអ្នកស្រកទម្ងន់បានទៀតផង។
- អ្នកអាចហាត់ប្រាណក្នុងមួយថ្ងៃ៣០នាទីបាន ប៉ុន្តែអ្នកមិនត្រូវរត់ទេ តែអ្នកអាចដើរបាន ព្រោះវាជួយឱ្យអ្នកស្រកបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)