បើសិនជាអ្នកមានជំងឺលើសសម្ពាធឈាម យកល្អគួរតែគ្រប់គ្រងវាឲ្យបានល្អសិនមុនពេលសម្រេចចិត្តមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះអាចជារឿងគ្រោះថ្នាក់ទាំងម្តាយ និងកូន។ ខាងក្រោមនេះគឺជាការណែណាំខ្លះៗអំពីគន្លឹះក្នុងការជួយគ្រប់គ្រងសម្ពាធឈាមមុនពេល និងក្នុងពេលមានផ្ទៃពោះ៖
- ចូររៀបចំគម្រោងជាមួយគ្រូពេទ្យដើម្បីធ្វើឲ្យសម្ពាធឈាមដែលខ្ពស់នោះស្ថិតក្នុងការគ្រប់គ្រងល្អវិញ
- មុនពេលមានផ្ទៃពោះ ចូរញ៉ាំអាហារណាដែលផ្តល់តែសុខភាព ហាត់ប្រាណគ្រប់គ្រាន់ និងសម្រកទម្ងន់នៅពេលធាត់
- ចូរប្រើថ្នាំលើសសម្ពាធឈាមទៅតាមវេជ្ជបញ្ជាមុនពេលមានផ្ទៃពោះ
- ចូរពិនិត្យជាមួយគ្រូពេទ្យដើម្បីប្រាកដថា ថ្នាំដែលប្រើប្រាស់នោះមានសុវត្ថិភាពក្នុងការបន្តប្រើទៀតនៅពេលមានផ្ទៃពោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូររៀបចំកាលវិភាគដើម្បីជួបជាមួយគ្រូពេទ្យជាញឹកញាប់ក្នុងពេលមានផ្ទៃពោះដើម្បីតាមដានសម្ពាធឈាមផង
- ចូរឲ្យគ្រូពេទ្យដឹងផងបើសិនជាអ្នកមានទម្រងនៃជំងឺតម្រងនោមណាមួយ
- ចូរឲ្យគ្រូពេទ្យដឹងភ្លាមៗបើសិនជាអ្នកសម្គាល់ឃើញមានអាការៈនៃជំងឺត្រៀមក្រឡាភ្លើង ដែលជាការឡើងសម្ពាធឈាមខ្លាំងក្នុងពេលមានផ្ទៃពោះ៕