ការមានកូនក្រោយពីអាយុ ៤០ឆ្នាំ បានក្លាយទៅជារឿងមួយដែលកំពុងតែកើនឡើងជាញឹកញាប់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅ យោងទៅតាម CDC បានពន្យល់ថា អត្រានៃការមានកូននៅអាយុក្រោយ ៤០ឆ្នាំបានកើនឡើងតាំងពីឆ្នាំ ១៩៧០មកម្លេះ ហើយចំនួនស្រ្តីមានកូនដំបូងគឺស្ថិតនៅអាយុ ចាប់ពី ៤០ ទៅ ៤៤ឆ្នាំ។ យ៉ាងណាមិញ ស្រ្តីច្រើនតែត្រូវបានគេប្រាប់ថា ពេលវេលាមានកូនដែលល្អបំផុតគឺនៅមុនអាយុ ៣៥ឆ្នាំ។
តើការមានកូននៅអាយុ ៤០ឆ្នាំមានការប្រឈមខ្ពស់នឹងអ្វីខ្លះទៅ?
ដោយសារតែបច្ចកវិទ្យាកាន់តែខ្ពស់ វាក៏អាចមានសុវត្ថិភាពច្រើនក្នុងការមានកូននៅអាយុ ៤០ឆ្នាំដែរ។ យ៉ាងណាមិញ ការមានផ្ទៃពោះទាំងអស់ក្រោយអាយុ ៤០ឆ្នាំ ត្រូវបានគេចាត់ទុកថាជារឿងធ្វើឲ្យប្រឈមខ្ពស់។ គ្រូពេទ្យនឹងតាមដានអ្នក និងកូនកាន់តែខ្លាំងដើម្បីរកមើលបញ្ហាដូចខាងក្រោមនេះ៖
- ការលើសសម្ពាធឈាម៖ ប្រឈមខ្ពស់នឹងការត្រៀមក្រឡាភ្លើង
- ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
- កូនកើតមកខូចអវៈយវៈដូចជា Down Syndrome
- រលូត
- កូនកើតមិនគ្រប់ទម្ងន់
- កូនក្រៅស្បូន
តើអាយុប៉ះពាល់ដល់ការសម្រាលកូនដែរទេ?
ការសម្រាលកូនតាមធម្មជាតិប្រហែលជាមិនសូវធ្វើកើតឡើយនៅពេលអាយុចាប់ពី ៤០ឆ្នាំឡើង។ រឿងនេះអាចដោយសារតែការព្យាបាលការមិនមានលទ្ធភាពមានកូន អាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែ។ អ្នកក៏ប្រហែលជាប្រឈមខ្ពស់នឹងការត្រៀមក្រឡាភ្លើងផងដែរ ដូច្នេះវារឹតតែត្រូវការការសម្រាលកូនដោយវះកាត់ដដែល។
បើសិនជាសម្រាលកូនដោយធម្មជាតិ វាអាចជារឿងកាន់តែពិបាកថែមទៀតនៅពេលអ្នកអាយុកាន់តែច្រើន។ រឿងនេះក៏ធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងកូនស្លាប់ក្នុងផ្ទៃដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្រ្តីភាគច្រើនអាសម្រាលកូនដោយធម្មជាតិ ហើយកូនមានសុខភាពល្អដែរ ទោះបីជាអាយុច្រើនជាង ៤០ឆ្នាំក៏ដោយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលជាការរំពឹងទុករបស់អ្នក និងការចង់បាន។
តើមានការប្រឈមខ្ពស់នឹងកូនភ្លោះពីរ ឬច្រើនដែរទេ?
កត្តាអាយុមិនមែនជាអ្វីដែលធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការមានកូនភ្លោះឡើយ។ ប៉ុន្តែស្រ្តីដែលប្រើប្រាស់ថ្នាំជួយឲ្យឆាប់មានកូន ឬព្យាបាលការមានកូនបែបសិប្បនិមិត្ត គឺប្រឈមខ្ពស់នឹងការមានកូនភ្លោះពីរ ឬច្រើនបាន។ រឿងនេះដោយសារតែរបៀបដែលថ្នាំនោះទៅបង្កើនការជ្រុះអូវ៉ុល។ ការមានកូនភ្លោះក៏ប្រឈមកាន់តែខ្ពស់ក្នុងការធ្វើឲ្យកូនកើតមិនគ្រប់ខែដែរ៕