ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យក្បាលពោះអ្នកបាត់ក្រោយពេលដែលសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំបូងក្រោយពេលដែលអ្នកកើតបានមួយអាទិត្យ អ្នកអាចចាប់ផ្តើមប្រើក្រវាត់ចង្កេះ ដើម្បីជួយធ្វើឲ្យពោះអ្នកតូចវិញលឿន។ បន្ទាប់មក អ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ព្រោះមានតែរបបអាហារដែលល្អ និងត្រឹមត្រូវទេ ទើបអាចជួយធ្វើឲ្យអ្នកមានរាងស្អាតវិញលឿន។ ដូចនេះ អ្នកមិនគួរប៉ូវខ្លាំងពេកទេ ទើបមិនធ្វើឲ្យរាងកាយអ្នកទទួលយកមិនបានហើយសល់ ដែលអាចធ្វើឲ្យអ្នកធាត់លើសដើមវិញ។ ជាពិសេស ពេលដែលរាងកាយអ្នករឹងមាំ អ្នកអាចចាប់ផ្តើមហាត់ប្រាណ ហើយមិនគួរអង្គុយយូរ ទើបក្បាលពោះអ្នកអាចស្រកវិញ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)