ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីយុទ្ធសាស្ត្រក្នុងការកំចាត់ស្រីក្រៅរបស់ស្វាមីអ្នកចេញឲ្យឆ្ងាយ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចែករំលែកកាតព្វកិច្ចក្នុងការមើលថែទាំគ្រួសារដល់ស្វាមីអ្នកខ្លះ ដោយប្រគល់ភារៈកិច្ចធ្ងន់ដល់ប្តីអ្នក។ ការធ្វើបែបនេះ ធ្វើឲ្យគេគ្មានពេលសម្រាប់ស្រីក្រៅច្រើនឡើយ ដោយធ្វើឲ្យគេអាចនៅក្នុងផ្ទះបានយូរ។
2. អ្នកគួរតែជាបុគ្គលដែលជាអ្នកកាន់លុយ ដោយមិនគួរឲ្យស្វាមីអ្នកកាន់អស់ឡើយ ព្រោះនៅពេលដែលគេមានលុយពេញខ្លួន គេនឹងអាចយកខ្លះទៅឲ្យស្រីក្រៅចាយ។ ជាពិសេស អ្នកក៏គួរតែសន្សំប្រាក់ខ្លះដាក់លើខ្លួនដែរ ទើបអ្នកមានលុយចាយនៅពេលដែលត្រូវការបន្ទាន់។
3. នៅពេលដែលអ្នកមានកូន អ្នកគួរតែជួយគ្នាមើលថែ ដោយមិនគួរមើលថែទាំកូនតែម្នាក់ឯងនោះទេ ព្រោះបើអ្នកខ្លាចស្វាមីអ្នកនឿយហត់ពេក ដោយមិនឲ្យគេជួយមើលថែ នោះគេនឹងសល់ពេលដើម្បីទៅសប្បាយនៅក្រៅជាមិនខានឡើយ។
4. អ្នកគួរតែចងចាំថា ការថែរក្សាសុខភាព គឺជាចំណុចសំខាន់ទី១ បន្ទាប់មក អ្នកគួរតែចេះតុបតែងខ្លួន ទើបអាចចាប់ចិត្តស្វាមីបានជាប់ មិនងាយរបូតឲ្យជនទី៣ឡើយ។
5. អ្នកមិនគួរចាយលុយច្រើន ដោយមិនចេះគិតឡើយ ព្រោះបើអ្នកបំផ្លាញប្រាក់ប្តីអ្នកច្រើន នោះគេនឹងអាចអន់ចិត្ត ឬខឹងនឹងអ្នក ហើយមិនពេញចិត្តជាខ្លាំង។ ដូចនេះ អ្នកគួរតែកាត់បន្ថយចំណាយដែលឥតប្រយោជន៍ទាំងឡាយ ទើបប្តីអ្នកមិនខឹង ហើយរត់ទៅរកស្រីផ្សេង។
6. បើអ្នកចង់រក្សាប្តីអ្នកជាប់ អ្នកមិនគួរឲ្យគេអាចជាន់អ្នកបានឡើយ ព្រោះនៅពេលដែលអ្នកឲ្យគេជាន់ នោះគេនឹងបានចិត្ត ហើយទៅរកស្រីក្រៅ ព្រោះគេដឹងថាអ្នកមិនហ៊ានធ្វើអ្វីចំពោះគេទេ។
7. ចុងក្រោយ អ្នកគួរតែថែរក្សាមនោសញ្ចេតនាអ្នករវាងម្តាយក្មេកឲ្យបានល្អ ដោយគាត់ចង់ធ្វើអ្វី អ្នកគួរតែឲ្យគាត់ធ្វើ ដោយធ្វើមិនដឹងធ្វើមិនលឺ ទើបមិនកើតមានជម្លោះជាមួយម្តាយក្មេកអ្នក។ ដូចនេះ ស្វាមីអ្នកនឹងមិនសូវឈឺក្បាលព្រោះរឿងអ្នកទាំងពីរឡើយ នោះគេនឹងស្រឡាញ់អ្នកថែមមួយកម្រិតទៀត ដោយមិនទៅរកស្រីក្រៅឡើយ៕