ប្រសិនជាអ្នកចង់ឲ្យស្បែកអ្នកស្អាត អ្នគគួរតែជ្រើសរើសភេសជ្ជៈខាងក្រោមដើម្បីពិសារ។ តើមានអ្វីខ្លះទៅ?
1. ក្នុងមួយថ្ងៃ អ្នកគួរតែញ៉ាំទឹកឲ្យបាន៨កែវ ព្រោះវាអាចជួយធ្វើឲ្យស្បែកថ្មី ងាយដុះឡើងមកជំនួសស្បែកចាស់ណាស់។ ម្យ៉ាងទៀត វាក៏អាចជួយបញ្ចេញជាតិពុលផងដែរ ដោយធ្វើឲ្យមុខអ្នកមិនងាយឡើងមុនឡើយ ថែមទាំងមិនគ្រើមទៀតផង។
2. នៅក្នុងទឹកដោះគោ និងទឹកដោះគោជូរ មានផ្ទុកសារធាតុដែក ប្រូតេអ៊ីន និងវីតាមីនមួយចំនួន ដែលអាចជួយថែរក្សាសម្រស់អ្នក។ ដូចនេះ អ្នកគួរតែញ៉ាំមួយថ្ងៃចំនួនមួយកែវ ដើម្បីទទួលបានប្រូតេអ៊ីនបានគ្រប់គ្រាន់ នោះស្បែកអ្នកនឹងស្អាតជាមិនខានឡើយ។
3. នៅក្នុងទឹកសណ្តែកមានផ្ទុកសារធាតុជាច្រើនដែលអាចជួយពន្យារភាពចាស់របស់អ្នក ដោយធ្វើឲ្យស្បែកអ្នកស ហើយម៉ត់។ ដូចនេះ អ្នកអាចញ៉ាំចំនួនពី៣០០ ទៅ៥០០មីលីលីត្រក្នុងមួយថ្ងៃបាន។
4. អ្នកអាចពិសារទឹកឃ្មុំដើម្បីថែរក្សាសម្ជស្សបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកទន់ និងម៉ត់រលោងក្រោយពេលដែលអ្នកញ៉ាំរួច។ ជាពិសេស វាក៏អាចជួយការពារស្បែករបស់អ្នកមិនឲ្យប្រេះក្នុងរដូវក្តៅផងដែរ។
5. នៅពេលដែលអ្នកញ៉ាំទឹកផ្លែឈើក្នុងរយៈពេលយូរ វានឹងអាចធ្វើឲ្យស្បែកអ្នកប្រែជាស្រស់ថ្លា ស និងទន់ដូចជាស្បែករបស់ទារកអញ្ចឹង។ ដូចនេះ អ្នកអាចពិសារភេសជ្ជៈខាងលើនេះ ដើម្បីថែរក្សាស្បែកអ្នកឲ្យនៅស្អាតជានិច្ច៕