ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចបំផ្លាញសម្រស់អ្នកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- Blue cheese គឺជាអាហារដែលអាចបំផ្លាញស្បែកអ្នកដោយងាយ។ ដូចនេះ បើអ្នកមិនចង់ឲ្យស្បែកអ្នកត្រូវបានបំផ្លាញ អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគ។
- អ្នកមិនត្រូវពិសារឳឡឹកច្រើនទេ ព្រោះវាជាផ្លែឈើដែលមានជាតិស្ករខ្ពស់ ជាហេតុធ្វើឱ្យមុខអ្នកងាយកើតមុនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែបន្ថយញ៉ាំ ទើបអាចការពារសម្រស់អ្នកបានស្អាតល្អ។
- អ្នកមិនត្រូវបរិភោគផលិតផលដែលធ្វើពីទឹកដោះគោច្រើនទេ ព្រោះវាក៏ជាមូលហេតុដែលធ្វើឱ្យអ្នកកើតមុនដែរ។ ដូចនេះ អ្នកគួរតែពិសារក្នុងបរិមាណដែលត្រឹមត្រូវ។
- អ្នកមិនត្រូវបរិភោគសាច់ច្រើនទេ ព្រោះវាអាចធ្វើឱ្យកោសិកាស្បែកលូតលាស់មិនបានល្អឡើយ។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកងាយធាត់ផងដែរបើអ្នកមិនគ្រប់គ្រងក្នុងការបរិភោគ។
- អ្នកមិនត្រូវញ៉ាំស្រាទេ ព្រោះវាអាចធ្វើឱ្យស្បែកអ្នកស្ងួត មានស្នាមជ្រួញជាដើម។ ដូចនេះ អាហារទាំងឡាយនេះ អ្នកគួរតែប្រយ័ត្ន និងគិតឲ្យបានច្បាស់មុននឹងពិសារ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)