ការរលាកក្នុងរាងកាយអាចជារឿងល្អ និងអាក្រក់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរលាកធម្មតា គឺជាប្រតិកម្មរបស់អ្នកប្រព័ន្ធភាពស៊ាំតបទៅនឹងរបួស ឬការឆ្លងមេរោគដែលជួយពន្លឿនការរព្យាបាល។ ប៉ុន្តែចំពោះការរលាករ៉ាំរ៉ៃវិញអាចនាំអោយមានជំងឺផ្សេងៗ និងកើនទម្ងន់។ ទោះជាយ៉ាងណាកុំបារម្ភ! អ្នកអាចជៀសផុតពីការរលាកក្នុងរាងកាយ ដោយគ្រាន់តែទទួលទានអាហារមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងការរលាក ៖
១. គ្រាប់អាល់ម៉ុន
ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ monounsaturated ព្រមទាំង polyunsaturated ដែលស្រដៀងទៅនឹងប្រេងអូលីវ, ម៉ង់កាណែស និងវីតាមីន E មានឥទ្ធិពលប្រយុទ្ធប្រឆាំងការរលាក។ គ្រាប់អាល់ម៉ុន ក៏មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន និងម៉ាញ៉េស្យូមផងដែរ។ លើសពីនេះទៅទៀត ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានគ្រាប់ធញ្ញជាតិអាល់ម៉ុនត្រឹមមួយក្ដាប់ដៃក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងជួយអោយស្រកទម្ងន់បានយ៉ាងប្រសើរ។
២. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ monounsaturated និងជាប្រភពដ៏ល្អបំផុតនៃជាតិសសៃ, វីតាមីន A, C, E, វីតាមីន B, ម៉ាញ៉េស្យូម ព្រមទាំងប៉ូតាស្យូមដែលប្រសើរសម្រាប់រក្សាសុខភាពរាងកាយទាំងមូល ហើយប្រឆាំងការរលាក។ ផ្លែបឺរ ក៏មានផ្ទុកសម្បូរទៅដោយសារធាតុ polyphenols ដែលជួយប្រឆាំងការរលាកបានយ៉ាងប្រសើរ។
៣. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានឥទ្ធិពលជួយកាត់បន្ថយការរលាកក្នុងរាងកាយ ព្រមទាំងបង្កើនសុខភាពខួរក្បាល និងបេះដូងផងដែរ។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B ដែលចាំបាច់ក្នុងការជួយរាងកាយបំលែងអាហារទៅជាថាមពល និងជួសជុល DNA របស់អ្នក។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់អោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
៤. ខ្ញី
ជាប្រភពនៃសារប្រឆាំងអុកស៊ិកម្មដ៏ឥទ្ធិពលប្រឆាំងការរលាកដោយបញ្ឈប់រាងកាយពីការផលិតប្រូតេអ៊ីន cytokines ដែលបង្កការរលាករ៉ាំរ៉ៃ។
៥. ផ្លែក្រូច
ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី និងទប់ស្កាត់ការរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹង។ ប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង, ឆ្អឹងខ្ចី និងធ្មេញ។ លើសពីនេះទៅទៀត ក្រូច ក៏មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម, កាល់ស្យូម, ជាតិសសៃ និងសារធាតុ folate ដែលជួយរក្សាសុខភាពបេះដូង, ជាលិកាភ្ជាប់, ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងសុខភាពសសៃឈាមផងដែរ៕