ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យរាងអ្នកវិលត្រឡប់មកភាពដើមវិញក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងកំឡុងពេលកូនខ្ចី អ្នកមិនគួរញ៉ាំអាហារដែលខ្លាញ់ពេកនោះទេ ព្រោះមិនត្រឹមតែមិនធ្វើឲ្យអ្នករករាងត្រឡប់មកវិញទេ ថែមទាំងអាចធ្វើឲ្យអ្នកកាន់តែធាត់ជាងមុនទៅទៀត។
- អ្នកគួរតែបំបៅទឹកដោះអ្នកដល់កូន ព្រោះអាចធ្វើឲ្យអ្នកងាយស្រកទម្ងន់ខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យអ្នកអាចចៀសពីជំងឺមហារីកសុដន់ទៀតផង។
- ក្រោយពេលដែលអ្នកពិសារបាយរួច អ្នកអាចប្រើម្រាមដៃដើម្បីម៉ាស្សាពោះរបស់អ្នកបាន ព្រោះអាចធ្វើឲ្យអាហារទាំងនោះងាយរំលាយ ដោយធ្វើឲ្យអ្នកអាចត្រឡប់មកមានរាងស្អាតបានលឿន។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីទទួលបានរាងដែលស្អាតពីមុនមកវិញ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)