ការស្តាប់មិនលឺ ឬថ្លង់ មានការប៉ះពាល់ទៅលើមនុស្សជាច្រើន ជាពិសេសមនុស្សចាស់តែម្តង។ ប្រហែលមួយភាគបីនៃអ្នកអាយុ ៦៥ ទៅ ៧៤ឆ្នាំមិនអាចស្តាប់លឺល្អដូចដែលពួកគេអាចស្តាប់បានឡើយ ហើយស្ទើរតែពាក់កណ្តាលហើយនៃអ្នកអាយុចាប់ពី ៧៥ឆ្នាំឡើងទៅពិបាកនឹងស្តាប់លឺ។
បើសិនជាអ្នកមានបញ្ហានៃការស្តាប់លឺ វាប្រហែលជាពិបាកនឹងនិយាយជាមួយគ្នានៅពេលស្ថិតនៅស្ថានភាពមានមនុស្សច្រើន ឬស្តាប់សម្លេងរោរ៍របស់ទូរស័ព្ទណាស់។ ខាងក្រោមនេះគឺជាអាការៈញឹកញាប់ជាច្រើនដែលទាក់ទងនឹងការស្តាប់លែងលឺ ឬថ្លង់៖
- កំពុងតែពិបាកនឹងស្តាប់លឺទូរស័ព្ទ
- ពិបាកនឹងតាមដានលើការសន្ទនាគ្នា
- ចេះតែដំឡើងសម្លេងទូរទស្សន៍ខ្លាំងៗរហូតដល់មានការរំខានដល់អ្នកដទៃ
- គិតថាអ្នកដទៃចូលចិត្តនិយាយខ្សឹបៗ៕