ការវះកាត់ដូរសន្លាក់គឺជាការកាត់ចោលនូវផ្នែកខូចខាតជាច្រើនរបស់សន្លាក់ និងជំនួសវិញនូវផ្នែកសិប្បនិមិត្ត។ គោលបំណងនៃការធ្វើបែបនេះគឺដើម្បីរក្សាឡើងវិញនូវមុខងារ និងបន្ថយការឈឺចាប់និងរលាក។
សន្លាក់ដែលគេវះកាត់ប្តូរញឹកញាប់បំផុតនោះគឺសន្លាក់ត្រគាក ឬជង្គង់។ យោងទៅតាម National Institute of Arthritis and Musculoskeletal and Skin Disease របស់អាមេរិកបានឲ្យដឹងថា សន្លាក់ដែលមិនសូវធ្វើនោះមានដូចជា ស្មា ម្រាមដៃ កែងជើង ឬកែងដៃ។ ភ្នាក់ងារមួយនេះបានពិពណ៌នានូវអ្វីដែលត្រូវរំពឹងទុកខណៈពេលដែលការរៀបចំទុកមុន និងការជាសះស្បាយពីការវះកាត់នេះដូចតទៅ៖
- គ្រូពេទ្យប្រហែលជានឹងចេញជាថ្នាំបំបាត់ការឈឺចាប់ទាំងមុន និងក្រោយពេលវះកាត់
- អ្នកនឹងទំនងជាត្រូវសម្រាកក្នុងមន្ទីរពេទ្យរយៈពេលពីរបីថ្ងៃក្រោយពេលវះកាត់រួច។ បើសិនជាអ្នកជាមនុស្សចាស់ ឬពិការផងនោះ អ្នកប្រហែលជាត្រូវចំណាយពេលខ្លះក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មខ្លះមុនពេលត្រឡប់ទៅផ្ទះវិញ។
- រំពឹងថានឹងត្រូវប្រើឈើជ្រត់ជួយរយៈពេលយ៉ាងហោចណាស់ពីរបីថ្ងៃ។
- ការព្យាបាលដោយចលនាគួរតែចាប់ផ្តើមឲ្យលឿនក្រោយវះកាត់រួចដើម្បីជួយពង្រឹងដល់សាច់ដុំនៅជុំវិញសន្លាក់ថ្មី និងស្តារចលនារបស់សន្លាក់ឡើងវិញ។
- ការឈឺចាប់ និងមិនស្រួលក្នុងសន្លាក់អាចនឹងបំបាត់វិញដោយការប្រើថ្នាំ។ រឿងទាំងពីរនេះគួរតែបាត់ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍ ឬខែ៕