ជំងឺធ្លាក់ទឹកចិត្តវ័យជំទង់ គឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ដែលបង្កឲ្យមានអារម្មណ៍ទុក្ខព្រួយជាប់ជានិច្ច និងការបាត់បង់នៅចំនាប់អារម្មណ៍នៅក្នុងការធ្វើសកម្មភាពនានា។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាអាចប៉ះពាល់ដល់ការគិត អារម្មណ៍ និងឥរិយាបថ ហើយវាអាចបណ្ដាលឲ្យមានបញ្ហាផ្លូវអារម្មណ៍ មុខងារ និងរូបរាងកាយ។ ទោះបីជាជំងឺផ្នែកផ្លូវអារម្មណ៍ដូចជាជំងឺធ្លាក់ទឹកចិត្ត អាចកើតមានឡើងនៅពេលណាមួយនៅក្នុងជីវិត តែរោគសញ្ញាអាចមានភាពខុសគ្នារវាងមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
បញ្ហាដូចជាសម្ពាធពីមិត្តភក្តិ និងសម្ពាធពីការសិក្សាអាចនាំមកនូវការផ្លាស់ប្តូរខាងផ្នែករូបរាងកាយដែលអាចធ្វើឲ្យល្អប្រសើរ ឬអាចជារឿងអាក្រក់។
ជំងឺធ្លាក់ទឹកចិត្ តគឺមិនមែនជាភាពទន់ខ្សោយ ឬជាអ្វីមួយដែលអាចជំនះបានដោយងាយៗនោះទេ វាអាចមានផលវិបាកធ្ងន់ធ្ងរ និងទាមទារឲ្យមានការព្យាបាលរយៈពេលវែង។
ចំពោះក្មេងវ័យជំទង់ភាគច្រើនរោគសញ្ញាជំងឺធ្លាក់ទឹកចិត្តអាចបន្ធូរបន្ថយបានដោយការព្យាបាលដូចជាការប្រើថ្នាំ និងការផ្តល់ប្រឹក្សាយោបលជាមួយគ្រូពេទ្យឯកទេស។
វាមិនត្រូវបានគេដឹងច្បាស់លាស់នោះទេនូវអ្វីដែលជាហេតុបង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត។ មានកត្តាផ្សេងៗខុសគ្នាជាច្រើនដែលអាចទាក់ទងជាមួយ ដែលទាំងនេះរួមមានដូចជា៖
• កត្តាគីមីជីវសាស្រ្ត៖ សារធាតុបញ្ជូនសរសៃប្រសាទគឺជាសារធាតុគីមីក្នុងខួរក្បាល ដែលទំនងជាដើរតួយ៉ាងសំខាន់នៅក្នុងជំងឺធ្លាក់ទឹកចិត្ត។ នៅពេលដែលសារធាតុគីមីទាំងនេះមិនមានតុល្យភាពវាអាចនាំឲ្យមានរោគជំងឺធ្លាក់ទឹកចិត្ត។
• កត្តាអ័រម៉ូន៖ ការផ្លាស់ប្តូរនូវតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចជាមូលហេតុដែលអាចបណ្តាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត។
• កត្តាពូជ៖ ជំងឺធ្លាក់ទឹកចិត្តគឺកើតមានច្រើន ចំពោះមនុស្សដែលមានសាច់ញាតិមានជំងឺនេះ។
• ការប៉ះទង្កេចតាំងពីកុមារភាព៖ ព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តក្នុងវ័យកុមារដូចជាការរំលោភបំពានផ្នែករាងកាយ ឬអារម្មណ៍ ឬការបាត់បង់ឪពុកម្តាយអាចបណ្តាលអោយមានការផ្លាស់ប្តូរនៅក្នុងខួរក្បាលដែលធ្វើអោយមនុស្សកាន់តែងាយនឹងធ្លាក់ទឹកចិត្ត៕