ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើអាចទទួលបានពេលដែលស្រឡាញ់គ្នាខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្តីប្រពន្ធឆ្នាំឆ្លូវ និងឆ្លូវ
ប្តីប្រពន្ធឆ្នាំទាំងពីរនេះ ឈ្លោះគ្នាកាន់តែតិច កាន់តែមានលុយចូលមក។ ប៉ុន្តែបើកាន់តែឈ្លោះ កាន់តែឆាប់បែកបាក់គ្រួសារ ថែមទាំងមានទ្រព្យអាចហូរចេញក្រៅទៀតផង។ ដូចនេះ អ្នកទាំងពីរគួរតែចុះសម្រុងនឹងគ្នាឲ្យបានយូរ ទើបអាចទទួលបានទ្រព្យធំ។
ប្តីប្រពន្ធឆ្នាំរោង និងខាល
ប្តីប្រពន្ធឆ្នាំនេះ មិនងាយចុះសម្រុងគ្នាទេ ដោយអាចទាស់សម្តីគ្នាច្រើន។ ប៉ុន្តែបើមានម្ខាងព្រមចុះចាញ់ នឹងអាចបង្កើនមនោសញ្ចេតនាអ្នកទាំងពីរបាន។ នៅពេលដែលអ្នកមិនឈ្លោះគ្នា ទ្រព្យអ្នកនឹងមិនហូរចេញក្រៅឡើយ ដោយមានតែទ្រព្យចូលតែប៉ុណ្ណោះ។
ប្តីប្រពន្ធឆ្នាំមមី និងម្សាញ់
ប្តីប្រពន្ធឆ្នាំពីរនេះសុទ្ធតែមាត់រឹង ចិត្តទន់។ បើអ្នកទាំងពីរមិនឆេវឆាវ មិនឆាប់មួលម៉ៅ នោះមនោសញ្ចេតនាអ្នកនឹងកាន់តែល្អ។ ដូចនេះ ទ្រព្យអ្នកនឹងអាចប្រមូលផ្តុំបាន មិនងាយរសាត់ពេញនឹងនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)