ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកងាយកើតមុនលើមុខណាស់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការលុបមុខមិនស្អាតបន្ទាប់ពីត្រលប់ពីធ្វើការ ព្រោះមានធូលីនិងមេរោគជាច្រើននៅលើមុខ ជាហេតុដែលធ្វើឱ្យស្ទះរន្ធរោម ធ្វើឱ្យមុនអាចកើតបាន។
- ជួនកាលក៏អាចមកពីការជិតមករដូវដែរ ព្រោះមនុស្សមួយចំនួននៅពេលដែលជិតមករដូវ តែងតែចេញមុនពេញមុខ ប៉ុន្តែបើមកពីមូលហេតុនេះ អ្នកមិនបាច់បារម្មណ៍ទេ ព្រោះនៅពេលដែលអស់រដូវ វានឹងបាត់ជាមិនខាន។
- ការផ្លាស់ប្តូរនៃអាកាសធាតុក៏អាចធ្វើឱ្យអ្នកចេញមុនដែរ ព្រោះស្បែកអ្នកមិនអាចសម្របសម្រួលទៅនឹងអាកាសធាតុដែលប្រែប្រួលភ្លាមៗ ដូចនេះអ្នកត្រូវតែចេះការពារស្បែកមុខអ្នកឱ្យបានល្អដោយនៅពេលដែលក្តៅខ្លាំង អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃ។
- ការធ្វើការនឿយហត់ពេកក៏ជាមូលហេតុមួយដែរ ដូចនេះអ្នកត្រូវតែមានពេលសម្រាកខ្លះ។
- ការមានចិត្តអន្ទះសាច្រើន ភ័យច្រើនក៏ធ្វើឱ្យអ្នកកើតមុនដែរ ដូចនេះអ្នកត្រូវតែចេះបន្ធូរអារម្មណ៍។
- ការយកដៃប៉ះមុខច្រើនដោយមិនលាងដៃគឺជាមូលហេតុចំបងដែលធ្វើឱ្យអ្នកចេញមុន។ ដូចនេះ អ្នកគួរតែកែចោលទម្លាប់ទាំងនេះ ទើបអាចការពារមុខអ្នកមិនឲ្យចេញមុនបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)