ស្រ្តីអាចទទួលបានចំណុចកំពូលក្នុងពេលរួមភេទបានតាមរយៈការភ្ញោចដោយផ្ទាល់ ឬដោយប្រយោលក្នុងពេលរួមភេទ ប៉ុន្តែបុរសភាគច្រើនគឺមិនបានដឹងអំពីបទពិសោធន៍ខុសៗគ្នាដែលស្រ្តីអាចទទួលបានពីការឈានដល់ចំណុចកំពូលនេះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីអាចទទួលបានចំណុចកំពូលក្នុងពេលរួមភេទក្នុងទ្វារមាស និងសេរ នៅពេលមានការភ្ញោចភ្លាមៗ។ បើសិនជាអ្នកចង់ដឹងអំពីរឿងនេះមែន អ្នកនឹងលែងមានចម្អលទៀតហើយនៅពេលអានអត្ថបទនេះរួច។
ការឈានដល់ចំណុចកំពូលតាមរយៈ សេរ
អ្នកទំនងជាដឹងរួចមកហើយថា ផ្នែកខាងក្រៅមួយនៃទ្វារមាសស្រ្តីដែលមានឈ្មោះថា សេរ (clitoris) គឺមានរំញោចខ្លាំងណាស់ ហើយនេះក៏ដោយសារតែវាមានបណ្តុំនៃចុងសរសៃប្រសាទរហូតដល់ ៨០០០០សរសៃឯណោះ។ ដូច្នេះការដែលស្រ្តីម្នាក់ទទួលបានការរំញោចនៅតំបន់នេះពីដៃគូ ឬខ្លួនឯងបានច្រើន និងត្រឹមត្រូវ វាពិតជាជួយឲ្យនាងទទួលបានអារម្មណ៍នៃចំណុចកំពូលក្នុងពេលរួមភេទដ៏ល្អមួយ។
ការឈានដល់ចំណុចកំពូលតាមរយៈ ទ្វារមាស
ប្រហែលជាមានស្ត្រីម្នាក់ក្នុងចំណោមបីនាក់អាចទទួលបានការឈានដល់ចំណុចកំពូលតាមរយៈការរួមភេទតាមទ្វារមាសជាទៀងទាត់។ ការរួមភេទនេះចង់សម្តៅទៅលើការស៊ូកបញ្ចូលលិង្គក្នុងទ្វារមាសតែម្តង។ គេជឿទៀតថា ការភ្ញោចនៅតំបន់ G-spot ដែលស្ថិតក្នុងទ្វារមាសដែរនោះ អាចបង្កើនអារម្មណ៍ទទួលបានភាពស្រើបស្រាយល និងការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទកាន់តែខ្លាំងក្លា និងអស្ចារ្យមែនទែនបាន។ គួរឲ្យស្តាយ មានស្រ្តីតិចតួចណាស់ដែលអាចទទួលបានការឈានដល់ចំណុចកំពូលពីការរួមភេទតាមទ្វារមាសបែបនេះ ប៉ុន្តែការសិក្សាជាច្រើនបានរកឃើញថា ស្រ្តីប្រមាណ ៣០ភាគរយនិយាយថា ពួកគេធ្លាប់ទទួលបានការឈានដល់ចំណុចកំពូលតាមរយៈទ្វារមាសនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់ក្បាច់រួមភេទដើម្បីទទួលបានចំណុចកំពូលក្នុងពេលរួមភេទបែបនេះ យកល្អគួរតែធ្វើយ៉ាងណាឲ្យខាងស្រីលើកកែងជើងដាក់ដល់ស្មារបស់ខាងប្រុស ខណៈពេលកំពុងតែរួមភេទពីខាងមុខ៕