មានស្រ្តីច្រើនណាស់ចង់បានសុដន់របស់ខ្លួនក្លាយទៅជាសរីរាង្គដ៏ល្អបំផុត ព្រោះវាគឺជាវិធីសម្រាប់ផ្តល់ភាពទាក់ទាញកាន់តែខ្លាំង និងផ្តល់ទំនុកចិត្តដល់ខ្លួនឯង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយដើម្បីទទួលបានអ្វីដែលខ្លួនឯងប្រាថ្នា ភាគច្រើនពួកគេស្វែងរកការវះកាត់ដើម្បីពង្រឹងដល់រូបរាងរបស់សុដន់ទៅវិញ។ យ៉ាងណាមិញ មុនអ្នកសម្រេចចិត្តដកលុយដ៏ច្រើនចេញពីហោប៉ៅដើម្បីធ្វើបែបនេះ អ្នកគួរតែស្វែងរកវិធីណាផ្សេង ដែលធម្មជាតិ ចំណាយតិច និងមិនមានការឈឺចាប់សិនទៅ។
ដើម្បីទទួលបានសុដន់រីកធំ និងពឺងស្អាតក្នុងរយៈពេលខ្លីនោះ ខ្ញុំសូមណែនាំរូបមន្តមួយដែលមានគ្រឿងផ្សំតែពីរមុខប៉ុណ្ណោះ នោះគឺ ត្រសក់ និងស៊ុតពណ៌លឿង
បើសិនជាសុដន់អ្នកកំពុងតែយាធ្លាក់ហើយ ការប្រើផ្សំគ្នានៃត្រសក់ និងស៊ុតពណ៌លឿង គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយហើយ។ ហេតុផលនោះគឺថា ស៊ុតពណ៌លឿងផ្ទុកទៅដោយវីតាមីន និងប្រូតេអ៊ីនអស្ចារ្យមួយចំនួនដែលមានសារៈសំខាន់ក្នុងការជួយឲ្យសុដន់រឹងមាំ ហើយត្រសក់វិញមានសារធាតុជួយផ្តល់ភាពរឹងមាំដល់ស្បែកតាមបែបធម្មជាតិទៀត។
របៀបធ្វើ
- ដំបូងឡើយយកត្រសក់តូចមួយផ្លែ ហើយចិតវាជាដុំតូចៗ រួចកិនវាឲ្យម៉ត់
- ចាក់ស៊ុតពណ៌លឿងមួយគ្រាប់ចូល ហើយកិនឲ្យសប់បន្តទៀត
- នៅពេលសប់ល្អហើយ ចូរយកវាទៅលាបលើសុដន់ និងទុកចោលប្រហែល ៣០នាទី ចាំលាងជាមួយទឹកត្រជាក់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដើម្បីទទួលបានលទ្ធផលកាន់តែល្អ ចូរប្រើរូបមន្តនេះម្តងក្នុងមួយសប្តាហ៍៕