+ គ្រឿងផ្សំ
– ពោះជ្រូក (ពោះវៀនតូច-ធំ) ១ គីឡូ
– ម្សៅបំពង ១ កញ្ចប់ ២៥ក្រាម
– ខ្ទឹមស ១មើម
– ក្រូចឆ្មា ២ផ្លែ
– ម្ទេស (តាមចំណង់ចំណូលចិត្ត)
– ទឹកត្រី ៣ស្លាបព្រាបាយ
– ប៊ីចេង កន្លះស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយ
– ម្សៅរ៉ឌី កន្លះស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាបាយ
– ប្រេងឆា ១ចានចង្កឹះ
– ស្លឹកក្រូច ២សន្លឹក
– សាឡាដ
– ត្រសក់
– ការ៉ុត
– ជីពងទាកូន
+ វិធីធ្វើ
– លាងបន្លែឲ្យស្អាត រៀបសាឡាដ ជី ចិតត្រសក់ ការ៉ុត ដាក់ចាន ។
– លាងពោះជ្រូកឲ្យស្អាតដាក់ស្ងោ ហែកស្លឹកក្រូចដាក់ស្ងោជាមួយដើម្បីកុំឲ្យមានក្លិនឆ្អាប ស្ងោប្រហែល១៥ នាទី ស្ងោរឲ្យផុយឆ្អិន រួចស្រង់ចេញ បន្ទាប់មកយកមកហាន់ខ្លីៗល្មម
-យកម្សៅបំពង ដាក់ទឹកក្ដៅឧណ្ណចូលបន្តិចលៃឲ្យវាខាប់ល្មម តប់ជាមួយទឹកក្ដៅរួច ដាក់ម្សៅរ៉ឌី ស្ករសមួយចុងស្លាបព្រាបាយ កូរឲ្យរលាយគ្រឿងចូលគ្នា ដាក់ពោះជ្រូកដែលហាន់ហើយចូល
– ដាក់ខ្ទះឲ្យក្ដៅបន្តិចដាក់ប្រេងឆាចូលទុកក្ដៅល្មម សឹមដាក់ពោះជ្រូកចូលបំពងឲ្យក្រហមឆ្អិន
– បុកខ្ទឹមស ម្ទេស ដាក់ស្ករស ជាមួយគ្នា រួចច្របាច់ក្រូចឆ្មាដាក់ បន្ទាប់មកដាក់ប៊ីចេង ទឹកត្រី កូរឲ្យសព្វគ្រឿងរួចជាការស្រេច អាចថែមថយរសជាតិតាមការចូលចិត្តចំពោះទឹកត្រីកោះកុង (យកពោះជ្រូកបំពងញ៉ាំផ្ទាប់ជាមួយបន្លែ និងទឹកត្រីកោះកុង) ៕
ប្រភព៖ rasmeinews.com