ទស្សនៈមួយដែលថា ការស៊ូកបញ្ជូលលិង្គក្នុងទ្វារមាសអាចផ្តល់នូវភាពអស្ចារ្យសម្រាប់ការរួមភេទនោះគ្រាន់តែជាទស្សនៈបែបយល់ច្រឡំមួយប៉ុណ្ណោះ ហើយក៏វាមិនអាចផ្តល់ភាពស្រស់ស្រាយដល់ជីវិតផ្លូវភេទរបស់មនុស្សយើងបានល្អដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលអ្នកត្រូវដឹងនោះគឺថា រាល់ទម្រងនៃការរួមភេទទាំងអស់សុទ្ធតែដើរតួរជាសកម្មភាពរួមភេទទាំងអស់ ហើយអ្វីដែលគួរអោយមានពិតប្រាកដនោះគឺការបរបោសអង្អែលមុនពេលរួមភេទតែម្តង។ មានជំនឿរួមមួយដែលបុរសជាច្រើនតែងតែជឿនោះគឺថា ការបរបោសអង្អែលមុនពេលរួមភេទគ្រាន់តែជារបស់នាំមុខមួយសម្រាប់ឆ្ពោះទៅកាន់ការរួមភេទតែប៉ុណ្ណោះ ប៉ុន្តែតាមការពិតមានមនុស្សស្រីជាច្រើនពិបាកនឹងទទួលបានការឈានដល់ចំណុចកំពូលមួយណាស់តាមរយៈការរួមភេទតាមទ្វារមាសតែមួយមុខ ដូច្នេះហើយទើបគេចាត់ទុកថាការបរបោសអង្អែលមុនពេលរួមភេទមានសារៈសំខាន់ពិតប្រាកដនោះ។
ចូរចាំថា គ្មានស្រ្តីណាម្នាក់និយាយថាពួកគេមិនចង់បានការបរបោសអង្អែលមុនពេលរួមភេទដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នានោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាអ្នកធ្វើរឿងនេះបានកាន់តែល្អ វានឹងមានការតបស្នងវិញក៏កាន់តែល្អដែរ ហើយអ្នកក៏នឹងលែងមានជីវិតផ្លូវភេទដែលធ្លាប់តែធុញទ្រាន់ និងប្តូរមកភ្លក់រសជាតិដ៏ត្រេងត្រអាលវិញម្តង៕