ការប្រើស្រោមអនាម័យស្រី្ត រៀងរាល់ពេលដែលអ្នករួមភេទ ហើយធ្វើតាមការណែនាំបានត្រឹមត្រូវ ប្រសិទ្ធភាពដែលអាចការពារអ្នកបាន គឺរហូតដល់ទៅ ៩៥ ភាគរយ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
នេះគឺមានន័យថាប្រសិនជាស្ត្រី ១០០ នាក់បានប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងប្រើបានត្រឹមត្រូវទៀតនោះ គឺមានតែស្រ្តី ៥ នាក់ប៉ុណ្ណោះ ដែលអាចមានកូន បើគិតតាមអាត្រាក្នុងរយៈពេលមួយឆ្នាំ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
បើទោះបីជាស្រោមអនាម័យស្ត្រីមានប្រសិទ្ធភាពខ្ពស់នៅក្នុងការការពារការមានផ្ទៃពោះក៏ដោយ ប៉ុន្តែ វាអាចការពារបានល្អ លុះត្រាតែអ្នកបានប្រើប្រាស់វាបានយ៉ាងល្អ និងត្រឹមត្រូវបំផុត ហើយប្រសិនជាអ្នកប្រើប្រាស់វាមិនបានល្អត្រឹមត្រូវ ឬមិនតាមការណែនាំ ប្រសិទ្ធភាពរបស់វា គឺបានតែ ៧៩ ភាគរយប៉ុណ្ណោះ ពោលគឺ ប្រសិនជាស្ត្រី ១០០ នាក់បានប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ គឺនឹងមានស្រ្តី ២១ នាក់ដែលអាចមានកូន បើគិតតាមអាត្រាក្នុងរយៈពេលមួយឆ្នាំ៕