បើសិនជាអ្នកធ្លាប់មានស្នេហា អ្នកនឹងដឹងថាតើវាមានអារម្មណ៍អស្ចារ្យប៉ុណ្ណោះនៅពេលបានដើរកាន់ដៃជាមួយមនុស្សដែលអ្នកស្រឡាញ់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកប្រហែលជាមិនធ្លាប់សម្គាល់ដឹងនោះទេ ប៉ុន្តែរឿងតិចតួចនេះអាចបញ្ជាក់ឲ្យដឹងច្រើនអំពីស្នេហារបស់អ្នកដែរ។
១
បើសិនជាអ្នកកាន់ដៃគ្នារបៀបនេះ មានន័យថា វាផ្អែកទៅលើការចូលចិត្ត មិនមែនការចង់បានឡើយ។ វាក៏បញ្ជាក់ថា អ្នកទាំងពីរមានបុគ្គលិកលក្ខណៈខ្លាំងក្លា និងមានភាពសកម្មខ្លាំងលើការសម្រេចចិត្តនានា។
២
ការកាន់ដៃគ្នារបៀបនេះ បញ្ជាក់អំពីទំនាក់ទំនងដ៏ខ្លាំងក្លាមួយរវាងមនុស្សពីរនាក់។ អ្វីដែលសំខាន់នោះគឺថា ដៃរបស់មនុស្សទាំងពីរមានភាពរឹងមាំណាស់នៅពេលកាន់ជាប់គ្នាបែបនេះ។
៣
ការកាន់ដៃគ្នាទាំងពីរនេះមានន័យថា អ្នកជាមនុស្សដែលមានភាពឯករាជ្យរាងៗខ្លួន។ គូរស្នេហ៍ប្រភេទនេះដឹងពីរបៀបនៃការគោរពពេលវេលាផ្ទាល់ខ្លួន។ វាក៏ជាសញ្ញាបញ្ជាក់ថា គូរស្នេហ៍នេះកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលផ្តល់សេរីភាពដល់គ្នាទៅវិញទៅមក។
៤
ការកាន់ដៃគ្នារបៀបនេះ ច្រើនតែបញ្ជាក់ថា មានរឿងជាច្រើនកំពុងតែកើនឡើងរវាងអ្នកទាំងពីរ។ ជាអកុសល វាមិនមែនតែងតែជារឿងវិជ្ជមានទាំងអស់នោះទេ វាក៏អាចបញ្ជាក់ថា អ្នកស្ថិតក្នុងស្ថានភាពមួយឆ្គួតៗក៏មានដែរ។
៥
ការកាន់ដៃគ្នារបៀបនេះច្រើនតែត្រូវបានប្រើប្រាស់នៅពេលគូរស្នេហ៍មួយគូកំពុងតែចូលរួមក្នុងកម្មវិធីសង្គមណាមួយ។ យ៉ាងណាមិញ បើសិនជាពួកគេកាន់តែគ្នាបែបនេះរាល់ថ្ងៃ មានន័យថា អ្នកកាន់ដៃគឺកំពុងតែស្វែងរកការការពារ ឬមានអារម្មណ៍ថាមិនមានសន្តិសុខចំពោះស្នេហាពួកគេឡើយ។
៦
ការកាន់ដៃគ្នារបៀបនេះបញ្ជាក់ថា គូរស្នេហ៍មិនមែនស្ថិតក្នុងកន្លែងតែមួយនោះទេ។ អ្នកដែលកាន់ដៃដោយទាញបែបនេះ កំពុងតែព្យាយាមឲ្យដៃគូខ្លួនធ្វើការសម្រេចចិត្តឲ្យបានលឿន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏ជាសញ្ញាមួយទៀតប្រាប់ថា ម្នាក់ក្នុងចំណោមពួកគេទាំងពីរ មានភាពនឿយហត់ចំពោះស្នេហាហើយ។
៧
បើសិនជាគូរស្នេហ៍ព្យាយាមចៀសវាងការកាន់ដៃគ្នា វាអាចជាសញ្ញាបញ្ជាក់ថា គាត់មិនចង់ឲ្យអ្នកពាក់ព័ន្ធឡើយ។ យ៉ាងណាមិញ វាក៏អាចបញ្ជាក់អំពីភាពអៀនខ្មាស ឬមានបំណងចង់នៅម្នាក់ឯងដែរ។ មិនត្រូវធ្វើការបិទបាំងការសម្រេចចិត្ត និងសង្កេតមើលអាការៈផ្សេងចំពោះស្នេហាអ្នកឡើយ ព្រោះវាអាចគ្រាន់តែធ្វើឲ្យអ្នកបារម្ភច្រើនប៉ុណ្ណោះ៕