នារីដែលចង់ទទួលបានរាងស្អាត គួរតែអនុវត្តតាមទម្លាប់ទាំងឡាយខាងក្រោមនេះ នោះរាងអ្នកនឹងស្អាតលើសគេជាមិនខានឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរញ៉ាំនំបុ័ង មីអ៊ីតាលី ឬបាយនៅពេលយប់ឡើយ ព្រោះវាអាធ្វើឲ្យអ្នកឡើងក្បាលពោះយ៉ាងងាយ។ បើអ្នកចង់ពិសារ អ្នកអាចបរិភោគនៅពេលថ្ងៃត្រង់បាន។
- អ្នកអាចញ៉ាំចេក ត្រសក់ស្រូវ ឬស្វាយបាន ព្រោះផ្លែឈើទាំងនេះ អាចជួយបញ្ចេញជាតិទឹកដែលលើសក្នុងរាងកាយរបស់អ្នក។
- នៅពេលដែលពិសារបាយ អ្នកគួរតែកុំជជែកគ្នា ទើបអាចទំពាំអាហារបានម៉ត់ នោះវានឹងងាយរំលាយ មិនធ្វើឲ្យអ្នកធាត់ឡើយ។
- ប្រសិនជាអ្នកមិនចង់មានក្បាលពោះ អ្នកគួរតែញ៉ាំទឹកជំនួសភេសជ្ជៈផ្សេងៗទៀត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)