ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអ្នកអាចប្រើមកអប់រំកូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនត្រូវបង្ខំឱ្យកូនធ្វើជាមនុស្សដែលមានសុជីវធ៌មទេ តែអ្នកអាចនិយាយប្រាប់គេពីអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានមកពីការមានសុជីវធ៌ម នោះគេនឹងធ្វើតាម។
- នៅពេលដែលអ្នកមើលឃើញអ្នកដទៃគ្មានសុជីវធ៌ម អ្នកអាចចង្អុលប្រាប់កូន វាក៏អាចជួយឱ្យកូនក្លាយជាបុគ្គលដែលមានសុជីវធ៌មផងដែរ។
- អ្នកត្រូវតែមានចិត្តអំណត់បង្រៀនកូនជារៀងរាល់ថ្ងៃ ព្រោះបើប្រាប់គេម្តង គេមិនចងចាំទេ ដូចនេះអ្នកត្រូវតែប្រាប់គេរាល់ថ្ងៃ។
- នៅពេលដែលបរិភោគបាយ អ្នកអាចប្រាប់កូនពីសុជីវធ៌មផ្សេងៗដែលគេត្រូវមាន យូរៗទៅគេនឹងចងចាំដោយឯង។
- អ្នកគួរតែធ្វើជាគំរូល្អដល់កូន ព្រោះកូនចូលចិត្តធ្វើត្រាប់តាមអ្នកណាស់។ នៅពេលដែលអ្នកធ្វើជាគំរូល្អដល់គេ កូននឹងរៀនតាមអ្នក។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីអប់រំកូនឲ្យក្លាយជាបុគ្គលដែលមានសុជីវធម៌ខ្ពស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)