ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលបង្ហាញអ្នកថាហេតុអ្វីបានជាគួរតែរួមភេទក្នុងពេលព្រឹក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជាធម្មតា ពេលយប់ជាពេលសម្រាប់គេង មិនមែនយកមកប្រើក្នុងការរួមភេទឡើយ។ ចំណែកពេលព្រឹកវិញ ជាពេលដែលរាងកាយអ្នកប្រតិកម្មខ្លាំង ធ្វើឲ្យអ្នកអាចរួមភេទបានសប្បាយ។
- នៅពេលដែលអ្នករួមភេទក្នុងពេលយប់ នឹងធ្វើឲ្យរាងកាយអ្នកកាន់តែនឿយហត់ ព្រោះអ្នករវល់ការងារពេញមួយថ្ងៃរួចមកហើយ។ បើអ្នករួមភេទទៀត នឹងធ្វើឲ្យអ្នកបាក់កម្លាំងខ្លាំង។ ប៉ុន្តែរួមភេទក្នុងពេលព្រឹកវិញ មិនត្រឹមតែធ្វើឲ្យអ្នកមិនអស់កម្លាំងទេ ថែមទាំងអាចប៉ូវកម្លាំងអ្នកបានទៀតផង។
- ពេលដែលអ្នករួមភេទក្នុងពេលព្រឹក ថ្វីត្បិតតែក្នុងរយៈពេលខ្លី ប៉ុន្តែធ្វើឲ្យអ្នកមានអារម្មណ៍ថាពុះកញ្ច្រោលខ្លាំង ដោយធ្វើឲ្យអ្នកអាចមានអារម្មណ៍ល្អក្នុងការបំពេញការងារបាន។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានផលខ្ពស់ក្នុងការងារ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)