ផ្លែសាវម៉ាវមានប្រភពដើមពីប្រទេសឥណ្ឌូនេស៊ី ហើយឈ្មោះរបស់វានេះដែរត្រូវបានគេប្រែថា សក់ ឬរោម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មិនសូវមាននរណាដឹងច្រើនអំពីអត្ថប្រយោជន៍របស់ផ្លែសាវម៉ាវនេះទេ។
ប្រភពនៃជាតិដែក
ផ្លែសាវម៉ាវគឺជាប្រភពដ៏ល្អមួយរបស់ជាតិដែក ដែលជួយកែសម្រួលដល់ចំនួនអុកស៊ីសែនក្នុងរាងកាយ។ ជាតិដែកមានសារៈសំខាន់ណាស់ក្នុងរាងកាយមនុស្ស ជាពិសេសក្នុងការបង្កើតជាអេម៉ូគ្លូប៊ីន សម្រាប់ដឹកនាំអុកស៊ីសែនពីសួត ទៅជាលិកាផ្សេងៗទៀត។ ការកង្វះជាតិដែក អាចនាំឲ្យកើតជំងឺជាច្រើនដូចជា ជំងឺកង្វះគ្រាប់ឈាមដែលនាំឲ្យអស់កម្លាំង និងវិលមុខធ្ងន់ធ្ងរ។
ជួយឲ្យមានកម្លាំង
ផ្លែឈើនេះសម្បូរទៅដោយកាបូអ៊ីដ្រាត និងប្រូតេអ៊ីនដែលអាចជួយឲ្យអ្នកមានកម្លាំងជាប់បានយូរ។ ជាតិទឹកដ៏ច្រើនរបស់ផ្លែឈើមួយនេះក៏ជួយបំបាត់អាការៈស្រេកទឹក និងបង្ការការអស់កម្លាំងដែរ។ វាស័ក្តិសមបំផុតសម្រាប់អ្នករត់កីឡា និងលេងកីឡាផ្សេងៗទៀត។
ពង្រឹងសុខភាពឆ្អឹង
ផ្លែសាវម៉ាវសម្បូរទៅដោយសារធាតុផូស្វ័រ កាលស្យូម និងដែក។ វាក៏ជួយពង្រឹងដល់សុខភាពឆ្អឹងផងដែរ។ ឆ្អឹងដែលមានសុខភាពល្អក៏នាំឲ្យមានការលូតលាស់ទៀងទាត់ និងបន្ថយការបាក់បែកឆ្អឹង និងជំងឺឆ្អឹងផ្សេងៗទៀត។
មានជាតិសរសៃខ្ពស់
ផ្លែសាវម៉ាវមានកាឡូរីទាប និងជាតិសរសៃខ្ពស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្លែឈើមួយនេះនឹងជួយឲ្យអ្នកឆ្អែតបានយូរដោយសារតែវាមានជាតិទឹក និងសរសៃខ្ពស់ ដូច្នេះវាពិតជាគ្រប់គ្រងចំណង់អាហារបានយ៉ាងល្អ ព្រមទាំងជំនួយដល់ការសម្រកទម្ងន់ទៀត។
បញ្ចេញកាកសំណល់ពីតម្រងនោម
សាវម៉ាវមានសារធាតុ ផូស្វ័រ ដែលមានប្រយោជន៍ក្នុងការបញ្ចេញកាកសំណល់ពីតម្រងនោម។ ផូស្វ័រនេះដែរក៏មានសារៈសំខាន់សម្រាប់ការជួសជុល បង្កើត និងថែរក្សាកោសិកា និងជាលិការាងកាយ។
ជួយដល់ការថែរក្សាសក់
ផ្លែសាវម៉ាវជួយដល់ការពង្រឹងសុខភាពសក់របស់អ្នក។ ល្បាយដែលធ្វើចេញពីស្លឹករបស់វាត្រូវបានគេស្គាល់ថាអាចផ្តល់ជាជីវជាតិដល់សក់បានយ៉ាងល្អ។
ស្បែកកាន់តែមានសុខភាពល្អ
ផ្លែសាវម៉ាវជួយបង្គ្រប់ជាតិទឹកដល់ស្បែក និងផ្តល់ភាពទន់រលោងដល់ស្បែកដែរ។ នេះដោយសារតែវាមានជាតិទឹកច្រើន៕