កញ្ញាអាន លក្ខិណា អាយុ១៩ឆ្នាំ ធ្លាប់មានអារម្មណ៍ខ្មាសគេហើយ មិនសប្បាយ ចិត្តទាល់តែ សោះដោយសារតែមុខរបស់នាងកើតមានមុនច្រើន។ រាល់ពេលចេញទៅណា ម្តងៗនាង តែងតែពាក់ម៉ាស មុខដើម្បី កុំអោយគេឃើញមុខកើតមុនរបស់នា។
ប៉ុន្តែឥឡូវលក្ខិណាសប្បាយចិត្តឡើងវិញហើយដោយសារតែមុនបានបាត់អស់រលីងពីលើផ្ទៃមុខរបស់នាង។ នាងមានទំនុកចិត្តជាខ្លាំងចំពោះខ្លួនឯងហើយសប្បាយរីករាយនឹង ការបង្ហាញ មុខដ៏រលោងរបស់នាងដែលលែងមានមុនដូចកាលពីមុនទៀតហើយ។
មុនលើផ្ទៃមុខរបស់នាងបាត់អស់រលីងបន្ទាប់ពីទទួលបានការព្យាបាលនៅគ្លីនិកខុងជូ។ នាងក៏មានអារម្មណ៍ សប្បាយចិត្ត ជាខ្លាំង។ ដូច្នេះហើយបានជាងនាងចែករំលែកពី បទ ពិសោធន៍នៃការព្យាបាលមុនយ៉ាងមានប្រសិទ្ឋភាពនៅគ្លីនិកខុងជូដែលស្ថិតនៅផ្ទះលេខ៤៧ផ្លូវលេខ៣០២ សង្កាត់បឹងកេង កងមួយ ខណ្ឌចំការមនឬអាចទំនាក់ទំនងបានតាម ទូរស័ព្ទ លេខ ០៩៩ ៣៦៨ ៨៦៦។
ហេតុអ្វីបានជាការព្យាបាលមុននៅគ្លីនិកខុងជូមានប្រសិទ្ឋភាពខ្លាំងយ៉ាងនេះ?
ខុងជូគ្លីននិកគឺជាគ្លីនិកថែរក្សានិងកែសម្ផស្សដ៏ល្បីនៅប្រទេសថៃហើយបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។ ការព្យាបាលមុននៅទីនេះធ្វើឡើងយ៉ាងផ្ចិតផ្ចង់និងតាម ដំណាក់កាល និងតាមស្ថានភាពស្បែកមុខជាមួយនឹងការប្រើប្រាស់ថ្នាំដែលមានប្រសិទ្ឋភាពបំផុត។
ខាងក្រោមនេះជាការព្យាបាលតាមដំណាក់កាលយ៉ាងមានប្រសិទ្ឋភាព។
1-ជូតសម្អាតគ្រឿងសំអាងដោយការប្រើ Cleansing Cream
ចាប់ផ្ដើមដំបូងដោយការសំអាតលើផ្ទៃមុខ ដោយការប្រើ cleansing crean ជារូបមន្តពិសេសរបស់ កុងជូគ្លីនិកផ្ទាល់ ដែលជួយឲ្យស្បែកមុខស្រទន់ កាត់បន្ថយការរលាក និងកំចាត់សារធាតុ កខ្វក់ លើរផ្ទៃមុខបានយ៉ាងល្អ
2.លាងសម្អាតស្បែកមុខដោយទឹកសេរ៉ូម Jet Peel
ជួយសម្អាតដល់ស្រទាប់ស្បែកដែលនៅជ្រៅដោយទឹកសេរ៉ូមចេញពីម៉ាស៊ីន Jet Peel ជួយបើកនិងសម្អាតតាមរន្ធញើសបានយ៉ាងជ្រៅ
3.ញិចមុន ចាក់មុន
ដោយព្យាបាលមុនទៅតាមប្រភេទនីមួយៗ របស់អតិថិជនម្នាក់ៗ
– ញិចមុន ករណីមុនកប់ នឹងជួយកាត់បន្ថយការប្រមូលផ្ដុំសារធាតុខ្លាញ់ និងបាត់តេរីនៅតាមរន្ធញើស ដោយកាត់បន្ថយការអាឡាក់ស៊ីរបស់មុន
– ចោះមុន ជួយកាត់បន្ថយមុនអាឡាក់ស៊ីនិងជួយឲ្យស្បែកដែលកើតមុនជាសះស្បើយបានយ៉ាងរហ័ស។ ទប់ស្កាត់មិនឲ្យមុនឡើងខ្ទុះដែលជាសារហេតុនៃការធ្វើឲ្យផ្ទៃមុខឡើងខ្មូត។
4.បាញ់កាំរស្មីពន្លឺសម្លាប់មេរោគតាមរយះ Bio light
បាញ់កាំរស្មីពន្លឺ Bio light ដើម្បីធ្វើអោយសារធាតុគីមីក្នុងកោសិកាមានលំនឹង ត្រលប់ទៅរកសភាពដើម កាត់បន្ថយការអាឡាក់ស៊ីលើស្បែក ទប់ស្កាត់មិនឲ្យកើតគ្រាប់ពណ៌ ជួយរំញោចឲ្យកើតការសាងសរសៃ Collagen និង Elasten ក្នុងស្រទាប់ស្បែក និងជួយជុំរុញ ចរន្តឈាមឲ្យដំណើរការទៅយ៉ាងល្អ ដោយមិនបង្ករអោយរលាកស្បែក មិនធ្វើមានស្នាម មិនរបក មានសុវត្ថិភាពខ្ពស់បើទោះបីជាមានស្បែកស្ដើងក៏តាម។ ត្រូវគ្នាជាមួយអ្នក ដែលងាយនឹងកើតមុន មានខ្លាញ់លើស្បែក មានមុនត្រង់កន្លែងដ៌ដែលៗជាប្រចាំ និងជួយធ្វើអោយស្បែកស បំបាត់ស្នាមដែលបណ្ដាលពីមុនជាដើម។
5.កំចាត់បាក់តេរីដែលបង្កឲ្យកើតមុនត្រង់ចំនុច Ozone
កំចាត់មេរោគនៅត្រង់ចំនុចដែលកើតមានមុន ដើម្បីកាត់បន្ថយមិនឲ្យស្ទះតាម រន្ធញើសនិងការប្រមូលផ្ដុំរបស់បាក់តេរី។
កាត់បន្ថយការអាឡាក់ស៊ីរបស់មុនបានយ៉ាងមានប្រសិទ្ធភាព ដោយមិនធ្វើអោយឈឺចាប់ ជាពិសេសជួយទប់ស្កាត់មិនឲ្យមុនកើតនៅកន្លែងដើមទៀត។
6.ម៉ាសបិទមុខ Anti acne gel mask
ម៉ាស់បិទមុខដ៏ទន់ដែលត្រូវជាមួយអ្នកមានស្បែកដែលងាយនឹងកើតអាឡាក់ស៊ី ងាយនឹងប្រតិកម្មនិងកើតមុន។ ជួយក្នុងការកាត់បន្ថយសារធាតុខ្លាញ់ដែលដែលមិនចាំបាច់ ការពារពពួកបាកតេរី និងកាត់បន្ថយការកើតកន្ទួលរមាស់លើស្បែកនិងព្យាបាលឲ្យជាសះស្បើយឡើងវិញ។
7.លាប Gel CM/TA/Aloe/Lip balm
លាបថ្នាំព្យាបាលតាមប្រភេទរបស់មុន
– CM : ថ្នាំព្យាបាលមុនអាឡាក់ស៊ី កំចាត់មេរោគដែលជាមូលហេតុបង្ករអោយកើតមុន
– TA : ថ្នាំព្យាបាលមុនរោល មានអាការរមាស់ សម្រាប់ស្បែកដែលងាយនឹងប្រតិកម្ម
Aloe Vera : ជួយអោយស្បែកមានសំណើម កាត់បន្ថយអាឡាក់ស៊ី ជំនួយដល់ស្បែកធ្វើឲ្យស្បែកមានមានសុខភាពល្អ
– Lip balm ជំនួយបបូមាត់ បន្ថែមសំណើម ការពារកុំអោយស្បែកស្ងួតនិងប្រេះបានយ៉ាងល្អ
****សម្រាប់អតិជនដែលប្រើសេវាកម្មនេះនឹងទទួលបានថ្នាំ 4 ប្រភេទនេះ អាស្រ័យតាម សុខភាពស្បែកមុខ៕